លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តំពង់ចាម​ បានដឹកនាំកិច្ចប្រជុំលើផែនការការការពារសន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុវត្តិភាពនានាក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ដល់​ លោក​-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែន​ លោក-លោកស្រី​នាយ​ នាយរងការិយាល័យ​ និងលោកអធិការនគរបាលស្រុក-ក្រុងទាំង១០​ លើកិច្ចការងារទទួលបាន​ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ​ និងផែនការសំខាន់ៗ​ ដដែលត្រូវអនុវត្តក្នុងនោះមាន ៖

១-ត្រៀមអនុវត្តផែនការការពារសន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុវត្តិភាព​ និងសម្រួលចរាចរណ៍តាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកបាធាយ​ ក្នុងឱកាសប្រារព្ធពិធីសម្ភោធវិមានកីឡាដ្ឋានជាតិមរតកតេជោ​ ។

២-ត្រៀមអនុវត្តន៍ផែនការការពារ​ សន្តិសុខ​ រក្សាសុវត្តិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងថ្នាក់ដឹកនាំ​ជាតិ-អន្តរជាតិ​ ក្នុងពិធីទិវារំលឹកដល់ជនរងគ្រោះ​ ដោយសារគ្រោះថ្នាក់ចរាចរណ៍លេីកទី១៦​ សិ្ថតនៅភូមិរវាង​ ឃុំខ្នុរដំបង​ ស្រុកជើងព្រៃ​ ។

៣-ផ្សព្វផ្សាយ​ សេចក្ដីសម្រេចស្ដីពីការបង្កេីតក្រុមការងារសិក្សា​ ស្រាវជ្រាវ​ ដេីម្បីលេីកកម្ពស់គុណភាពប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់​ ។

៤-ជម្រុញនឹងលេីកទឹកចិត្តដល់ក្រុមកីឡាករបាល់ទះ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ត្រៀមប្រកួតកីឡាមហាជន​ នាពេលខាងមុខនេះ ៕,វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print