មន្ត្រី ក.ប.ប. នៅតែបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន​ មានភាពមិនអនុលោមក្នុងធុរកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ​ និងខេត្តឧត្តរមានជ័យ​ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានបន្តចុះត្រួតពិនិត្យ​ និងអ​នុវត្តវិធានការណ៍ច្បាប់​ ចំពោះម្ចាស់អាជីវកម្មប្រេងឥន្ធន:ដែលបានប្រព្រឹត្តអំពេីមិនសុចរឹត​ ក្នុងធុរកិច្ច។

ប្រភព​ដដែល​ បន្តថា​ ជាក់ស្ដែង​ការត្រួតពិនិត្យត្រូវបានអនុវត្តចំពោះស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន ១០ទីតាំង ស្ថិតក្នុងស្រុកភ្នំស្រួច និងស្រុកត្រពាំងប្រាសាទ។ តាមរយៈការត្រួតពិនិត្យ​ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៥ បានប្រកបអាជីវកម្មមិនអនុលោមតាមច្បាប់ជាធរមាន។

ក្រោយប្រតិបត្តិការចប់​ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំងទាំង៥ខាងលើ​ និងណែនាំឱ្យម្ចាស់ដេប៉ូទាំងនោះធ្វេីអាជីវកម្មដោយសុចរិត​ ដែលជាហេតុនាំឱ្យប្រឈមចំពោះមុខច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print