ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ និងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការណ៍ច្បាប់ ចំពោះម្ចាស់អាជីវកម្មប្រេងឥន្ធន:ដែលបានប្រព្រឹត្តអំពេីមិនសុចរឹត ក្នុងធុរកិច្ច។
ប្រភពដដែល បន្តថា ជាក់ស្ដែងការត្រួតពិនិត្យត្រូវបានអនុវត្តចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១០ទីតាំង ស្ថិតក្នុងស្រុកភ្នំស្រួច និងស្រុកត្រពាំងប្រាសាទ។ តាមរយៈការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៥ បានប្រកបអាជីវកម្មមិនអនុលោមតាមច្បាប់ជាធរមាន។
ក្រោយប្រតិបត្តិការចប់ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំងទាំង៥ខាងលើ និងណែនាំឱ្យម្ចាស់ដេប៉ូទាំងនោះធ្វេីអាជីវកម្មដោយសុចរិត ដែលជាហេតុនាំឱ្យប្រឈមចំពោះមុខច្បាប់៕
ដោយ៖សហការី