វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកស្អែក !

ចែករំលែក៖

ភ្នំពេញ : សមិទ្ធផលរបស់ជាតិកាន់តែមានភាពរីកចម្រើន ស្អែកនេះ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ គឺនៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ថា កម្ពុជាមានសន្ទុះលើការអភិវឌ្ឍន៍គ្រប់វិស័យ និយាយរួម អោយតែមាន សន្តិភាព អ្វីៗក៏រីកចម្រើន ពិសេសសមិទ្ធផល ពហុកីឡាដ្ឋាន ជាតិមរតកតេជោ ដែលជាពហុកីឡាដ្ឋានលំដាប់អន្តរជាតិដ៏ធំជាងគេបំផុត របស់ព្រះរាជាណាចក្រកម្ពុជា បានស្ថាបនាឡើង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានប្រារព្វពិធីប្រគល់និងទទួលជាផ្លូវការ កាលពីថ្ងៃទី ១២កញ្ញា ឆ្នាំ ២០២១កន្លងមកនេះ រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបបន្តថា, ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែល នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះ អាចរៀបចំព្រឹត្តិការណ៍ប្រកួតគីឡាអន្តរជាតិ និងការប្រកួតគីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាច រៀបចំពិធីថ្នាក់ជាតិ ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន ពិសេសនិងក្លាយជាពហុកីឡាដ្ឋានដ៏ សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ខាងមុខ។
ពហុកីឡាដ្ឋានមរតកតេជោក៏ជាពហុ កីឡាដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលអាចទទួលទស្សនិកជនចូលអង្គុយទស្សនារហូត ដល់ជាង៦ម៉ឺននាក់ និងអាចទន្លៀសទស្សនិកជនក្នុងរយះពេលប្រមាន៧នាទី នៅពេលជួបឧបទ្ទហេតុអ្វីមួយកើតឡើង។ សមិទ្ធផលនេះកើតឡើង ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ដែលជា សមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិ សាស្រ្តនេះ និងចារទុកក្នុងក្រអៅបេះដូងរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលមិត្តដែកថែមចិន បានរួមចំណែកកសាងទុកសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ប្រើប្រាស់ជាកេរ្តិ៍មរតកប្រវត្តិសាស្រ្ត ជាយូរអង្វែងតរៀងទៅ។
សូមបញ្ជាក់ថា, ទិដ្ឋភាពហាត់សមថ្ងៃចុងក្រោយ ដើម្បី​ត្រៀម​សម្ដែង និង​អប​អរ​សាទរ ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ វិមានកីឡដ្ឋាន នៃ​ពហុ​កីឡ​ដ្ឋានជាតិ​មរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើង នា​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និង​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា។

ការហាត់សមលើកចុងក្រោយ នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ មាន​ការ​អញ្ជើញ​ចូល​រួម​ត្រួត​ពិនិត្យ​ផ្ទាល់​ដោយ​ លោកបណ្ឌិត ថោង ខុន រដ្ឋ​មន្ដ្រី​ក្រ​សួង​ទេស​ចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ។ រីឯនៅល្ងាចថ្ងៃដដែលនេះ ក៏នឹងមានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ មុនឈានដល់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ដ្រនាព្រឹកស្អែកផងដែរ៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print