ភ្នំពេញ : សេចក្តីប្រកាសព័ត៌មានអង្គជំនុំជម្រះតុលាការកំពូលបដិសេធសំណើសុំបញ្ជូនសំណុំរឿង ០០៣ ទៅជំនុំជម្រះថ្ងៃនេះ អង្គជំនុំជម្រះ តុលាការកំពូល នៃ អង្គជំនុំជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា (អ.វ.ត.ក) បាន បដិសេធ សំណើ របស់ សហព្រះរាជ អាជ្ញា អន្តរជាតិ សុំ បញ្ជូន សំណុំរឿង ០០៣ ប្រឆាំង នឹង មាស មុត ទៅ ជំនុំ
ជម្រះ។
ដោយទទួលបានសំឡេងជាឯកច្ឆ័ន្ទ អង្គជំនុំជម្រះ បាន សម្រេច ថា “បណ្តឹង សាទុក្ខ របស់ សហព្រះរាជ អាជ្ញា អន្តរជាតិ ស្តីពី ការ ខកខាន របស់ អង្គ បុរេ ជំនុំជម្រះ ក្នុង ការបញ្ជូន សំណុំរឿង ០០៣ ទៅ ជំនុំជម្រះ ដូច បាន តម្រូវ ដោយ ក្រប ខណ្ឌគតិយុត្ត របស់អ.វ.ត.ក” មិនអាចទទួលយកបាន។ ក្នុង ការ បដិសេធ សំណើសុំ នេះ សំឡេងជាឯកឆន្ទបាន ឆ្លើយតបចំពោះ អំណះអំណាង ជា ច្រើន ក្នុង គោល បំណង ផ្តល់នូវ “ការ បំភ្លឺ និង សច្ចភាព ផ្លូវ ច្បាប់ ដើម្បី ផលប្រយោជន៍ យុត្តិធម៌ ” និង៖
១) បាន បដិសេធ ការ យល់ឃើញ ដែល ថា អង្គបុរេ ជំនុំជម្រះ បាន តម្កល់ ជា ឯកច្ឆ័ន្ទ នូវ សុពលភាព នៃ ដីកា បញ្ជូន រឿង ទៅ ជំនុំជម្រះ ប្រឆាំង នឹង មាស មុត នៅ ក្នុង សេចក្តីពិចារណា លើ បណ្តឹង ឧទ្ធរណ៍ ប្រឆាំង នឹង ដីកា ដំណោះស្រាយ របស់ ខ្លួន។
២) បានបញ្ជាក់ ថា អង្គបុរេ ជំនុំជម្រះ បាន បញ្ចប់ សំណុំរឿង ០០៣ នៅពេលអង្គជំនុំជម្រះនេះបាន ចេញ
សេចក្តី ពិចារណា របស់ ខ្លួន។
៣) បាន បញ្ជាក់ បំភ្លឺ ថា សំណុំរឿង ០០៣ ត្រូវ បាន បញ្ចប់ ដោយសារ គ្មាន ដីកាបញ្ជូនរឿង ទៅ ជំនុំជម្រះ ស្ថាពរ និងដែល អាច អនុវត្តបាន។
លោក ស្រី ចៅក្រម Maureen Harding Clark បាន ធ្វើ ការ សន្និដ្ឋាន នៅ ក្នុង ការយល់ឃើញ របស់ លោក ស្រី ថា “សេចក្តី សម្រេច របស់ អង្គបុរេ ជំនុំជម្រះ ត្រូវ តែ បដិសេធ ចោល ហើយ សំណុំរឿង ០០៣ ប្រឆាំង នឹង មាស មុត គប្បី ត្រូវ បញ្ចប់”៕
ដោយ : សិលា