សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនលោកផ្កាយពីរយោធា និងងារជាឧកញ៉ា ទៅកាន់សាលាដំបូង

ចែករំលែក៖

ភ្នំពេញ៖​ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ វេលាម៉ោង២ រសៀលថ្ងៃទី១២ នេះ បានបញ្ជូនលោកផ្កាយពីរយោធា និងជាឧកញ៉ាទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ សំណុំរឿងនេះបានស្ថិតនៅដៃលោកហឹុង ប៊ុនថន ព្រះអាជ្ញារងនៃអយ្យការអមសាលាដំបូង ធ្វើការសាកសួរ និងក្រោយពីសាកសួរ​ ។

តំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការដាក់ជូនទៅខាងចៅក្រមសើុបសួរហើយនៅរសៀលថ្ងៃដដែលនេះ ។
គួរបញ្ជាក់ថាៈ​ នៅថ្ងៃទី១១ មេសា សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ និងមានងារជាឧកញ៉ាម្នាក់ ពាក់ព័ន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌក្រសួងបានបង្ហើបឲ្យដឹងថាឧកញ៉ាដែលសមត្តកិច្ចឃាត់នោះឈ្មោះ ងិន មនោ មុខរបរជានាយកក្រុមហ៊ុនមួយ ។ មន្រ្តីនគរបាលបន្តថាលោកឧកញ៉ាងិន មនោ ត្រូវបានជនរងគ្រោះប្តឹងថាបាន ចេញសែកស្អុយលើទឹកប្រាក់ជាង១៦មឺុនដុល្លារអាមេរិក ។ មិនតែប៉ុណ្ណោះលោកឧកញ៉ាងិន មនោបានដើរបោកអ្នករកស៊ីដូចគ្នា និងបុគ្គលជាច្រើននាក់ទៀត រាប់សិបលានដុល្លារ ។

លោកឧកញ៉ា ងិន មនោ ប្រឈមនិងការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បបន្តនិតិវិធីទៀតផងដែរ​ ៕​

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print