ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ​ យកកូនឈើចម្រុះសរុបចំនួន៤១៦០ដើម ចុះដាំនៅលើផ្ទៃដីដែលឈ្មួញទន្ទ្រានកាន់កាប់

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោក​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត​ ,លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុង ស្រុក កងកម្លាំង មន្ត្រីរាជការ និងយុវជន បាននាំយកកូនឈើចម្រុះសរុបចំនួន៤១៦០ដើម (ដើមឬស្សី ត្នោត និងរាំងទឹក) ចុះដាំនៅលើផ្ទៃដីដែលបានទន្ទ្រានកាន់កាប់ ហើយត្រូវបានដក់ហូតជាកម្មសិទ្ធរបស់រដ្ឋវិញ នៅតាមព្រំប្រទល់ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ បឹងទន្លេសាប នៅចំណុចភូមិសាស្រ្តកោះខ្សាច់ ភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

រដ្ឋបាលខេត្ត​ បានឱ្យដឹងទៀតថា​ កូនឈើ​ខាងលេីនេះ​រួមមាន៖
.ដើមឬស្សី ១០៦០ដើម
.ត្នោត ១៨០០គ្រាប់
.ដើមរាំងទឹក១៣០០ដើម។

គួរជម្រាបថា​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ​ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមកផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print