Breaking News, មានករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី​ អូ​មី​ក្រុង​ (Omicron) ចំនួន​ ០២នាក់​ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ: ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួង បានរកឃើញករណ៍វិជ្ជមានកូវីដ-១៩បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ២នាក់ទៀត (ជាករណីទី៣ និងទី៤) ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅ លើអ្នកដំណើរជាស្រ្តីជនជាតិខ្មែរ ចំនួន ០២នាក់ មានដូចខាងក្រោម៖

ស្ត្រីអាយុ ៤៧ឆ្នាំ (ឆ្នាំកំណើត៖ ១៩៧៣) ស្នាក់នៅក្នុងបូរីប៉េងហួតបឹងស្នួរ ច្បារអំពៅ រាជ ធានីភ្នំពេញ។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក រង់ចាំបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ស្ត្រីអាយុ ៣៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពី

ប្រទេសបារាំង ឆ្លងកាត់តាមប្រទេសសាំងហ្គាពួរ បន្តជើងហោះហើរមកដល់ទីក្រុងភ្នំពេញនៅ
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្ត រហ័សលើវត្ថុសំណាករបស់ស្ត្រីទាំងពីរនាក់ខាងលើ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុ សំណាករបស់គាត់ ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩បម្លងថ្មីអូមីក្រុងនេះ។ បច្ចុប្បន្ន អ្នកជំងឺខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ក្នុងរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” និងចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលដល់ វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមសហគមន៍របស់យើង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្ល ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១០១២ ៨៣៦ ៨៦៨

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print