លោក ស ថេត អរគុណ ដល់កងកម្លាំងចម្រុះទាំងអស់​ ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ក្នុងថ្ងៃសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ

ចែករំលែក៖

ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានលើកឡើងថា, ក្នុងនាមជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខ្ញុំសូមអរគុណ ដល់កងកម្លាំងចម្រុះទាំងអស់​ ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបំពេញតួនាទីភារកិច្ច​បានយ៉ាងល្អ និងសហការគ្នាបានយ៉ាងល្អជាមួយកងកម្លាំងអង្គភាពផ្សេងៗទៀត​ ក្នុងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ទាំងមុនថ្ងៃប្រារព្ធពិធី និងថ្ងៃសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ ពហុកីឡដ្ឋានជាតិមរតកតេជោ ប្រកបដោយភាពជោគជ័យ ជូនថ្នាក់ដឹកនាំ​ គណប្រតិភូជាតិ​ អន្តរជាតិ​ និងប្រជាពលរដ្ឋដែលបានអញ្ជេីញចូលរួមកម្មវិធី​ ក៏ដូចជាអញ្ជេីញមកទស្សនាកម្មវិធីកំសាន្តនានានៅពេលយប់​ផងដែរ ។

សូមបញ្ជាក់ថា កម្ពុជាមានសន្ទុះលើការអភិវឌ្ឍន៍គ្រប់វិស័យ និយាយរួម អោយតែមាន សន្តិភាព អ្វីៗក៏រីកចម្រើន ពិសេសសមិទ្ធផល ពហុកីឡាដ្ឋាន ជាតិមរតកតេជោ ដែលជាពហុកីឡាដ្ឋានលំដាប់អន្តរជាតិដ៏ធំជាងគេបំផុត របស់ព្រះរាជាណាចក្រកម្ពុជា បានស្ថាបនាឡើង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានប្រារព្វពិធីប្រគល់និងទទួលជាផ្លូវការ កាលពីថ្ងៃទី ១២កញ្ញា ឆ្នាំ ២០២១កន្លងមកនេះ រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបបន្តថា, ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ អាចរៀបចំព្រឹត្តិការណ៍ប្រកួតគីឡាអន្តរជាតិ និងការប្រកួតគីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាច រៀបចំពិធីថ្នាក់ជាតិ ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន ពិសេសនិងក្លាយជាពហុកីឡាដ្ឋានដ៏ សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ខាងមុខ។
ពហុកីឡាដ្ឋានមរតកតេជោក៏ជាពហុ កីឡាដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលអាចទទួលទស្សនិកជនចូលអង្គុយទស្សនារហូត ដល់ជាង៦ម៉ឺននាក់ និងអាចទន្លៀសទស្សនិកជនក្នុងរយះពេលប្រមាន៧នាទី នៅពេលជួបឧបទ្ទហេតុអ្វីមួយកើតឡើង។ សមិទ្ធផលនេះកើតឡើង ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ដែលជា សមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិ សាស្រ្តនេះ និងចារទុកក្នុងក្រអៅបេះដូងរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលមិត្តដែកថែមចិន បានរួមចំណែកកសាងទុកសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ប្រើប្រាស់ជាកេរ្តិ៍មរតកប្រវត្តិសាស្រ្ត ជាយូរអង្វែងតរៀងទៅ៕

...

 

ដោយ: សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print