Breaking News, ទឹកដល់ច្រមុះ ! ប្រធានតុលាការខេត្តមណ្ឌលគិរី ទៀង សុថា សូមទោស លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្តី្រ !

ចែករំលែក៖

ភ្នំពេញ : ប្រធានតុលាការខេត្តមណ្ឌលគិរី លោក ទៀង សុថា បានធ្វើលិខិតសូមទោស លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្តី្រ ! នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីយកឈ្មោះគាត់ទៅប្រើ ដើម្បីផលប្រយោជន៌ អំពើពុករលួយ ប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរថ្នាក់ដឹក។ នេះបើយោងតាមលិខិតដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ សូមអានខ្លឹមសារដូចខាងក្រោម:

លិខិតសុំទោសជាសាធារណៈ ខ្ញុំបាទឈ្មោះ ទៀង សុថា មានទីលំនៅបច្ចុប្បន្ននៅភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមគោរពជូន ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្តី្រ នៃ ព្រះរាជាណាចក្រកម្ពុជា

សូមទានមេត្តាជ្រាប!

កម្មវត្ថៈ ខ្ញុំបាទសុំអភ័យទោសជាសាធារណៈចំពោះឯកឧត្តម ហូ សិទ្ធី ។ ន័យដូចជម្រាបជូនខាងក្នុងកម្មវត្ថុ ខ្ញុំបាទសូមអភ័យទោសពីឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលខ្ញុំបាទបានយកឈ្មោះឯកឧត្តមមកប្រើ ដែលខ្ញុំ បាទបានប្រើពាក្យមិនគប្បីថា “ឯកឧត្តម ហូ សិទ្ធី តេទៅអភិបាលខេត្តមណ្ឌលគិរី” តាមពិតឯកឧត្តម ពុំបានតេ ទូរស័ព្ទទៅអភិបាលខេត្តមណ្ឌលគិរីនោះទេ ដែលជាកំហុសឆ្គងនេះ ខ្ញុំបាទសូមទទួលស្គាល់កំហុសទាំងនេះ និង សូម ឯកឧត្តម មេត្តាអភ័យទោស ដល់រូបខ្ញុំបាទ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសឯកឧត្តម ជានាយកខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូណ៍ ប្រាជ្ញាឈ្លាសវៃ និងដើម្បីបន្តចូលរួមដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើន សុខសន្តិភាព ជូនជាតិមាតុភូមិ នៃព្រះរាជាណាចក្រកម្ពុជា តរៀងទៅ ។ សូមឯកឧត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ដោយសេចក្ដីអនុគ្រោះបំផុត ។ ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២១។

មាននាយទាហានម្នាក់ ថ្នាក់ឧត្តមសេនីយ៍ឯក បានសរសេរលើ facebook របស់ខ្លួនបែបចំអកថា, តាំងពីខ្ញុំធំដឹងក្តីមក ខ្ញុំទើបតែព្ញលោកប្រធានតុលាការម្នាក់ប្រើពាក្យសុំទោសដូចតួកុនទៅកាន់ថ្នាក់ដឹកនាំ “ខ្ញុំបាទពិតជាខុសហើយ… សោកស្តាយជាខ្លាំងពន់ពេកដែលច្រឡំមាត់និយាយបែបនេះ..”។
ពិតជាគួរឲ្យឣាម៉ាស 🙈។
តាមពិតក្នុងនាមប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជាអ្នកច្បាប់ ហើយប្រព្រឹត្តបំពានច្បាប់ គួរខាងក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានវិធានការក្នុងករណីនេះ ដើម្បីជាគំរូ និងលុបបំបាត់អំពើប្រើទម្លាប់យកមកអនុវត្តលើវិស័យតុលាការ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print