ឃុំខ្លួនលោកស្នងការរងខេត្តកំពង់ឆ្នាំង និង លោក នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការកាន់កាប់និងលក់ព្រៃលិចទឹក

ចែករំលែក៖

ភ្នំពេញ ៖ តុលាការចេញដីកាសម្រេចឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការកាន់កាប់និងលក់ព្រៃលិចទឹក ។

សូមរំលឹកថា អង្គភាព ACUបានបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ ស៊ុំ សុជាតិ (ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)នឹង ជនសង្ស័យ ឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ទៅកាន់តុលាការរាជធានីភ្នំពេញ។

ហើយ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ បានបើកការស៊ើបសួរលើសុំណុំរឿង ជនសង្ស័យ២នាក់ ឈ្មោះ ស៊ុំ សុជាតិ (ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)នឹង ជនសង្ស័យ ឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ក្នុងបទល្មើស ការកាន់កាប់ និងលក់ព្រៃលិចទឹក ។

សូមបញ្ជាក់ថា អង្គភាព ACU ចេញប្រកាសផ្លូវការ៖ សម្រេចឃាត់ខ្លួនស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង ក្រោយបញ្ចប់ការសួរនាំ។

ហើយអង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ុំ សុជាតិ (ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ពាក់ពន្ធ័ នឹងការកាន់កាប់ និងលក់ព្រៃលិចទឹក ។

លើសពីនេះទៀត អង្គភាពប្រឆាំងអំពើពុករលួយ( អ.ប.ព.) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ក្រោយពីបាន ធ្វើការស្តាប់ចម្លើយ ឈ្មោះ ស៊ុំ សុជាតិ ភេទប្រុស អាយុ ៥១ឆ្នាំ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជន សង្ស័យខាងលើ បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ នៅវេលា ម៉ោង២០ និង៤៥នាទី ដើម្បីបន្តនីតិវិធីច្បាប់។ អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

ក្នុងនោះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ចេញ សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង) ពាក់ពន្ធ័ នឹងការកាន់កាប់ព្រៃលិចទឹក។

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ក្រោយពីបាន ធ្វើការស្តាប់ចម្លើយ ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ ៥៩ឆ្នាំ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជន សង្ស័យខាងលើ បានជាប់ពាក់ពន្ធ័ នឹងការកាន់កាប់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដូចនេះ អង្គភាព ប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២០និង៥០នាទី ដើម្បី បន្តនីតិវិធីច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន៕

បច្ចុប្បន្ន ជនត្រូវចោទ ឈ្មោះ ស៊ុំ សុជាតិ (ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)នឹង ឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ព្រៃសរ ជាបណ្តោះអាសន្ន៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print