នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបសំណេះសំណាលជាមួយបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ទាំងចាស់និងថ្មី របស់ស្រុកពារាំង

ចែករំលែក៖

ស្រុកពារាំង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលត្រូវឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ទាំងចាស់និងថ្មី របស់គណបក្សប្រជាជនស្រុកពារាំង។

ក្រោយពីមតិសំណេះសំណាល និងប្រគល់ភារកិច្ចដែលត្រូវធ្វើពីពេលនេះរហូតដល់ពេលបោះឆ្នោតឆ្នោត នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានឧបត្ថម្ភសម្ភារ ថវិកា សម្រាប់បម្រើដល់ការងារសន្និបាតគណបក្សឃុំទាំងអស់នៅក្នុងស្រុកពារាំង នាខែមករាខាងមុខនេះ ដើម្បីបូកសរុបការអភិវឌ្ឍឃុំ-សង្កាត់ ក្នុងអាណត្តិទី៤ និងផ្សព្វផ្សាយទិសដៅអភិវឌ្ឍន៍ឃុំ-សង្កាត់អាណត្តិទី៥ ព្រមទាំងប្រកាសសមាសភាពដែលត្រូវឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៥ ដោយបានឧបត្ថក្នុងមួយឃុំ ថវិកា ៥,០០០,០០០ រៀល, សរុប ៤៥,០០០,០០០ រៀល, ឧបត្ថម្ភបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងម្នាក់ៗ ១,០០០,០០០ រៀល សរុប ១៤,០០០,០០០ រៀល, ឧបត្ថម្ភសុខាភិបាលស្រុក ថវិកា ១០,០០០,០០០ រៀល, ឧបត្ថម្ភអចិន្ដ្រៃយ៍គណបក្សស្រុក ១៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០ រៀល, សរុប ៦៥០,០០០ រៀល។ ឧបត្ថម្ភអាល់កុល ចំនួន ១០០ លីត្រ, នាឡិកាព្យួរជញ្ជាំង ចំនួន ១០ គ្រឿង, ឧបត្ថម្ភកាតាបយួរដៃដល់ឃុំទាំង៩ សម្រាប់សន្និបាតឃុំ ចំនួន១,៣១៦ កាតាប។
សរុបការចំណាយថវិកា ៧០,៦៥០,០០០ រៀល និងកាតាប ១,៣១៦ កាតាប៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print