យកកូនកាំបិតចាក់សម្លាប់ដៃគូទំនាស់រួចរត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញៈ​ យុវជនម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យរុស្សីូដោយសាររងនូវកាំបិតដៃគូសត្រូវចាក់ដោតជាប់ខាងក្រោយខ្នងកន្លែងបោះដៃផុត​ ហើយជនសង្ស័យជាឃាតករបានរត់គេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨នឹង៣០នាទីយប់​ ថ្ងែទី១២​ ខែមេសា​ ឆ្នាំ២០១៦ ឋិតត្រង់ចំណុចផ្លូវលំមុខផ្ទះឈ្មោះ ចាន់ ប៊ុនថេត ភេទស្រី អាយុ៥៤ឆ្នាំ​ ជនជាតិខ្មែរ ផ្ទះគ្មានលេខមាត់ទន្លេ ក្រុមទី៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថាៈ​ ជនរងមានឈ្មោះរស់ ឌីម៉ង់ ភេទប្រុស​ អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមាត់ទន្លេ ក្រុម៩​ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាមុខសញ្ញាទើបចេញពីពន្ធនាគា ពីបទលួច)កាលកន្លងមក។
ដោយឡែកជនសង្ស័យ ជាឃាតករមានឈ្មោះ​ ផាត ភី ភេទ ប្រុស អាយុ៣២​ ឆ្នាំ​ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលំ ក្រុម៩​ ភូមិដើមចាន់១​ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ក្រោយពីធ្វើសកម្មភាពចាក់សម្លាប់ដៃគូរួចក៏(គេចខ្លួន)បាត់។
សមត្ថកិច្ចបានស្រង់ប្រភពពីអ្នកជិតខាងអោយដឹងថាៈ​ មុនពេលកើតហេតុ កន្លងមកជនសង្ស័យនឹងជនរងគ្រោះធ្លាប់មានទំនាស់គ្នានិងដេញកាប់គ្នាជាច្រើនលើក មកហើយ លុះដល់ថ្ងៃកើតហេតុចំណុចខាងលើអ្នកទាំងពីរបានជួបគ្នា​ ហើយនិយាយឌឺដងទាស់សំដីជាមួយគ្នា ពេលនោះជនសង្ស័យក៏បានយកកូនកាំបិទចិតបន្លែដងពណ៍លឿង ដែលលាក់នៅចង្កេះស្រាប់មកចាក់ចំត្រង់កន្លែងបោះដៃផុតខាងស្តាំ រួចជនសង្ស័យរត់គេចខ្លួនបាត់ ។ ដោយឡែជនរងគ្រោះស្រែកអោយគេជួយ ពេលនោះប្រជាពលរដ្ឋនៅក្បែរ បានជិះម៉ូតូដឹកជនរងគ្រោះយកទៅដល់ ដល់មន្ទីពេទ្យកម្ពុជា រុស្ស៊ីក៏ ដាច់ខ្យល់ស្លាប់តែម្តង៕​

image

ដោយ​ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print