ខេត្តកណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានឱ្យម្ចាស់អាជីវកម្មរណ្ដៅដីចំនួន៨ទីតាំង ស្ថិតនៅស្រុកកណ្ដាលស្ទឹងត្រូវតែបង់សួយសាចូលរដ្ឋ បង់ការផាកពិន័យ និងជួសជុលផ្លូវដែលរង
ការខូចខាត ។ នេះជាថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាអំពីការពិនិត្យអាជីវកម្មរ៉ែដែលពុំមានច្បាប់អនុញ្ញាត និងធ្វើខុសបច្ចេកទេស ឬធ្វើលើសដដែនកំណត់អាជ្ញាប័ណ្ណចំនួន៨ទីតាំង ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង នារសៀល
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ។
លោកអភិបាលខេត្តកណ្ដាលបានណែនាំថា , ដើម្បីពង្រឹងនូវអាជីវកម្មដឹកជញ្ជួនរ៉ែ ដែលបានធ្វើឱ្យផ្លូវខូច និងការធ្វើអាជីវកម្មរ៉ែដែលពុំមាន ច្បាប់អនុញ្ញាត ការធ្វើខុសបច្ចេកទេសរុករករ៉ែ ការធ្វើលើសដែនអាជ្ញាបណ្ណ និងការមិនចូលរួមបង់ពន្ធសួយសារចូលរដ្ឋ ក្រុមការងារខេត្ត បាន
ចុះធ្វើការពិនិត្យ នៅរណ្ដៅដីចំនួន៨ទីតាំង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងបានរកឃើញថាម្ចាស់ទីតាំងចំនួន៨នេះ គ្មានអាជ្ញាប័ណ្ណហើយជីកខុសបច្ចេកទេស និងដឹកលើសទម្ងន់ ត្រូវបានគណៈកម្មការ
ចម្រុះធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ។ ត្រង់ចំណុចមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ឆ្ងល់់ដែរ តើអាជ្ញាធរភូមិ-ឃុំ-ស្រុក និងខាងជំនាញមន្ទីររ៉ែនិងថាមពល អត់ដឹងបន្តិចអីសោះម៉ង ! ឬមួយ(កន្ទេលធំបន្លំដេក ) ឈ្មួញជីដល់ក្បាលប្រេត បែជាលោកអភិបាលនៃគណៈអភិបាលខេត្តទើបនិងដឹង ហើយចាត់វិធានការនេះ ? សកម្មភាពភាពជីករណ្តៅដីមិនមែនជាកន្លែង ស្ងាត់ជ្រងំ បាំងបិទដោយរោងម៉ាស៊ីនត្រជាក់ទេ ហើយប្រជាពលរដ្ឋតាមមូលដ្ឋានគាត់រងគ្រោះ ដោយសារការជញ្ជូន ហុយ បំផ្លិចបំផ្លាញផ្លូវ ដ៏គគ្រឹកគគ្រេង ហេតុអីអាជ្ញាធរមូលដ្ឋាន អនុញ្ញាត ដោយគ្មានច្បាប់ទម្លាប់ ។
មន្ត្រីម្នាក់នៅសាលាខេត្តនិយាយថា ច្រើនឆ្នាំកន្លងមកហើយ អាជីវកម្មជីកយកដីដឹកលក់ សម្រាប់ខេត្តកណ្តាលមានភាពអនាធិបតេយ្យបំផុត គឺគ្មានការត្រួតពិនិត្យទេ គេត្រូវគ្នាអស់ហើយ ពីមន្ទីររ៉ែនិងម្ចាស់ស្រុក ។ ពុក
រលួយដល់ឆ្អឹង…ចំណែកម្ចាស់ដីស្រែដែលនៅជាប់រណ្តៅដី ទឹកភ្នែករហូតព្រោះដីស្រែរបស់គាត់បាក់ចូលក្នុងរណ្តៅដី គ្មានមហាបុរសណាជាម្ចាស់ ស្រុកជួយរកយុត្តិធម៌ទេ គេត្រូវគ្នាអស់ជាមួយអ្នកជីក ចែកលុយគ្នារស់
យ៉ាងសុខសាន្ត…យ៉ាប់ជាងគេប្រធានមន្ទីររ៉ែខេត្តតែមតែម្ត សម្ងំកើបលុយ របៀបមន្ត្រីគ្រាប់ល្ពៅស្ងោរហើយ។
សូមមេត្តា លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សិក្សាករណីនេះផង តើអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក ខាងមន្ទីររ៉ែនិងថាមពល គាត់មានវិធីបែបណា ក្នុងការផ្តល់មធ្យោបាយអោយឈ្មួញជីយកអាចម៍ដីដល់ឃើញក្បាលប្រេតនេះ ? ៕
ដោយ : សិលា