រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឱ្យអាជ្ញាធរខណ្ឌទួលគោកធ្វើការជួលជុលផ្លូវលេខ២៥៩ ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោម ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវលេខ២៥៩ចាប់ផ្ដើម ពីមហាវិថីសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោមស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកបានដំណើរការជួសជុលក្រោយរដូវភ្លៀងបានបញ្ចប់ ។
លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១នេះថា៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវធ្វើការជួសជុលកំណាត់ផ្លូវដែលខូចខាតឡើងវិញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ។ កំណាត់ផ្លូវលេខ២៥៩មួយខ្សែដែលមានប្រវែងប្រមាណជាង១០០ម៉ែត្រត្រូវបានអាជ្ញាធរខណ្ឌទួលគោកធ្វើការជួសជុលឡើងវិញ ក្រោយពីខូចខាតដោយកន្លែងខ្លះមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងម្យ៉ាងទៀតដើម្បីជាការលើកសោភណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់បំព្រងសមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី២០ធ្នូនេះ យើងបានធ្វើការជួសជុលអ៊ុតកៅស៊ូផ្លូវលេខ២៥៩ ដោយចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីរហូតដល់ផ្លូវកម្ពុជាក្រោម ។
ការជួសជុលផ្លូវលេខ២៥៩នេះ គឺត្រូវជួសជុលដោយអ៊ុតកៅស៊ូ អាស់ហ្វា ដោយចាប់ផ្តើមអនុវត្តចាប់ពីព្រឹកថ្ងៃទី២០ធ្នូ ២០២១ ដោយធ្វើការជួសជុលតែមួយថ្ងៃប៉ុណ្ណោះ ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២១៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print