រដ្ឋមន្ត្រី​ក្រសួង​ការងារ​៖​ ​អំពាវនាវ​ប្រជាពលរដ្ឋ​ ​កុំជឿពួក​មេខ្យល់​ បោក​ប្រាស់​ ដែល​នាំគ្រោះថ្នាក់ដល់ខ្លួន​និង​គ្រួសារ​ បេី​ចង់​ទៅ​ធ្វើការ​នៅ​បរទេស​ត្រូវ​អនុវត្តន៍​តាម​និតិវិធី​ស្របច្បាប់​

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ អុិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ នៅព្រឹក​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១នេះ​ បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ មជ្ឈមណ្ឌល​ទទួល​ពលករ​គម្រៀង​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ ក្រឡាហោម​ ​ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ប្រធាន​ គ​ជបជ។
នេះ​ជា​មជ្ឈមណ្ឌល​ទី២​ របស់​កម្ពុជា​ ដែល​ផ្ដល់​សេវា​ ជួយ​ដល់​ជន​រងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​។

ជាក់ស្ដែង​លោក​បណ្ឌិត​ អ៉ិត​ សំហេង​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​របស់លោក​ នៅព្រឹក​នេះយ៉ាងដូច្នេះថា៖​ “ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​ប្រុងប្រយ័ត្ន​កុំជឿពួក​មេខ្យល់​ បោក​ប្រាស់​ ដែល​នាំគ្រោះថ្នាក់ដល់ខ្លួន​និង​គ្រួសារ​ បេី​ចង់​ទៅ​ធ្វើការ​នៅ​បរទេស​ត្រូវ​អនុវត្តន៍​តាម​និតិវិធី​ស្របច្បាប់​ទេីបមាន​សុវត្ថិភាព​”។

បន្ថែមពីនេះ​ លោករដ្ឋមន្រ្តី​ ក៏បានបញ្ជាក់ថា​ ក្រសួង​ការងារ​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ កំពុង​បន្ត​សហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ​ ឈានបេីកតំណេីរការបញ្ជូនពលករតាមប្រក្រតីភាពថ្មី៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print