ខេត្តសៀមរាបៈ នេះជាលើកទី៤ហើយ ព្រឹត្តិកាណ៍អង្គរសង្ក្រាន្ត ពស ២៥៥៩-២៥៦០ គស ២០១៦ ដោយផ្តល់ឱកាសជួបជុំដោយមិនប្រកាន់ ពូជសាសន៍ ព័ណ៍សម្បុរ និន្នាការនយោបាយ ព្រមទាំងអបអសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងភាតរភាពស្និទស្នាលបំផុត នៅលើទឹកដីសៀមរាបអង្គរ។
សូមរំលឹកផងដែរថាៈ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី១ នាឆ្នាំ២០១៣ ទទួលបានការចូលរួមពីភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួន ១៧៩ ១៥៤នាក់។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី២ នាឆ្នាំ២០១៤ ទទួលបានការចូលរួមពីភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចំនួនប្រមាណ៣៥៧ ៨២០នាក់ ដែលមានកំណើនទ្វេរដង នឹងមានចំណូលសេដ្ឋកិច្ចបានចំនួន ២៨លានសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០១៥ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដល់១លាននាក់ ដែលជាអត្រាកំណើនលើស២ដង និងទទួលបានចំណូលសេដ្ឋកិច្ច៦០លានដុល្លារចូលជាថវិការដ្ឋ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ គឺជាព្រឹត្តិការណ៍ចូលរួមអបអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ”ការចូលរួមអបអសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ” ដោយមានការសំដែងពី យុវជន យុវនារី សិល្បៈករ សិប្បៈការិនី នៅលើទឹកដីនៃអាណាចក្រវប្បធម៍ ក្នុងខេត្តសៀមរាប ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦៕
ដោយ៖ សុខ ខេមរា