ព្រឹកនេះដដែល ! ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម លោក ង្វៀន សួនហ្វ៊ុក អញ្ជើញចូលក្រាបថ្វាយបង្គំ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី

ចែករំលែក៖

ភ្នំពេញ : លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម អមដំណើរដោយ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទេសចរណ៏ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អមដំណើរ បានអញ្ជើញចូលក្រាបថ្វាយបង្គំ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៅក្នុងទីអារាមវត្តស្វាយពពែ រាជធានីភ្នំពេញ។
បន្ទាប់ពីចូលក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចង់ស្វែងយល់ឲ្យកាន់តែច្បាស់ពីវិស័យ ព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

វត្តមានលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី មានព្រះបន្ទូល ស្វាគមន៏ លោក និងបានបញ្ជាក់ថា គ្រប់សាសនានៅកម្ពុជាមានសិទ្ធសេរីភាពនៅក្នុងការប្រតិបត្តិរៀងៗខ្លួន ក្នុងនោះ ព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំអភិវឌ្ឍន៏ឥតឈប់ឈរ ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសាងសង់ទីអារាមជាច្រើន បង្កឲ្យមានភាពងាយស្រួលដល់ប្រជាជនខ្មែរគោរពប្រតិបត្តិនៅជំនឿ សាសនា របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន។
សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី បានមានព្រះបន្ទូលបញ្ជាក់បន្តថា, ប្រជាជនកម្ពុជាចាំមិនភ្លេចនៅគុណរបស់ ប្រទេសនិងប្រជាជនវៀតណាម នៅក្នុងភាពអង់អាចក្លាហានជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម បានមានប្រសាសន៏ថា វៀតណាមគោរព សេរីភាពខាងជំនឿសាសនារបស់ប្រជាជនយ៉ាងខ្លាំង ព្រមទាំងចាត់ទុកថា ជំនឿសាសនា គឺជាតម្រូវការខាងស្មារតីរបស់ប្រជាជន។ លោក បានមានប្រសាសន៍បន្តថា វៀតណាមនិងកម្ពុជា គឺជាអ្នកជិតខាងល្អ បងប្អូនល្អ លើគ្រប់វិស័យ ពិសេសលោក ក៏បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភទាំង វ៉ាក់សាំង និងសំភារៈបរិក្ខារពេទ្យ ដល់ប្រទេសនិងប្រជាជនវៀតណាមនៅក្នុងគ្រាលំបាក នៃការឆ្លងរាតត្បាតជំងឺកូវីត១៩ ។
ក្នុងដំណើរនិវត្តន៏ ទៅកាន់មាតុប្រទេសវិញ ប្រធានរដ្ឋ សូមក្រាបថ្វាយ និងថ្វាយព្រះពរ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី សូមមានព្រះកាយពលមាំមួរ ជន្មាយុយឺនយូរ ដើម្បីបន្តរួមចំនែកជាមួយរដ្ឋាភិបាលកម្ពុជាតដឹកនាំវិស័យព្រះពុទ្ធ ឲ្យកាន់តែរីកចម្រើន គង់វង្សជារៀងដរាបតរៀងទៅ ។

ក្នុងឱកាសនេះ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទេសបណ្ឌិត ប៊ួរ គ្រី បានយាងប្រោសព្រំប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល ជូនលោក ង្វៀន សួនហ្វ៊ុក ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អមដំណើរ នៅក្នុងឱកាសដែលលោកប្រធានរដ្ឋ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១មកកាន់ព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា, ការអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ របស់លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃនេះ គឺ
សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៧ រួមមាន:

១- ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

២- ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។

៣- កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

៤- កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។

៥- អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥។

៦- អនុស្សារណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

៧- ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។

លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថេរភាពនយោបាយ លើកកម្ពស់តួនាទី និងមុខមាត់ប្រទេសកម្ពុជា ក្នុងតំបន់និងលើឆាកអន្តរជាតិ ។ ជាមួយគ្នានោះផងដែរ ភាគីទាំងពីរក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើន ទំនាក់ទំនងរវាងប្រទេសទាំងពីរដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធបំផុត ព្រមទាំងមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៥៥ឆ្នាំកន្លងមក ទោះបីជាស្ថិតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បាន អបអរសាទរចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ ការការពារវិនិយោគ និងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមបែបថ្មី និងព្រមព្រៀងគ្នាជំរុញការរៀបចំផែនការមេស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចកម្ពុជា-វៀតណាម ផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពន្លឿនការចុះហត្ថលេខាស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ទាំងសងខាង ផង និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ លើវិស័យសុខាភិបាល លើវិស័យអប់រំ លើវិស័យយុត្តិធម៌ ក្នុងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងឆាតតំបន់ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណចំពោះលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc)ដែលកន្លងមកបានគាំទ្រ ក៏ដូចជាជួយដល់កម្ពុជាឱ្យទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនាពេលកន្លងមកនេះ និងអរគុណដល់លោកផងដែរ ដែលគាំទ្រ និងជូនពរកម្ពុជាឲ្យទទួលបានជោគជ័យ ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ៕

...


ដោយ: សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print