បារាំងកំពុងប្រឈមការឆ្លងរាលដាលកូវីដ ១៩ ជាទ្រង់ទ្រាយធំបង្កក្តីបារម្ភយាងខ្លាំង ពីការបិទទ្វារប្រទេសជាថ្មី ។ ទាំងនោះហើយបានជាបារាំងស្នើដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ ។ ច្បាប់ថ្មីពលរដ្ឋដែលទៅទីសាធារណៈគឺត្រូវតែមានកាត់ចាក់វ៉ាក់សាំង ។ ប្រសិនបើករណីឆ្លងកូវីដ១៩ មិនថយចុះនោះ អាចនឹងបិទប្រទេសជាថ្មី។ នាយករដ្ឋមន្ត្រីបារំាងលោក Jean Castex បានចំណាយពេលពេញមួយថ្ងៃ នៅថ្ងៃទី២១ខែធ្នូ ដើម្បីពិភាក្សាជាមួយបណ្តាអភិបាលខេត្តក្រុង ក្រុមតំណាងរាស្ត្រ ដើម្បីអនុវត្តច្បាប់តឹងតែង ស្តីពីការត្រួតពិនិត្យចាក់វ៉ាក់សាំង ក៏ដូចជាការគ្រប់គ្រងពលរដ្ឋនៅទីសាធារណៈ។ តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបារាំង ចំនួនពលរដ្ឋដែលធ្លាក់ខ្លួនឈឺធ្ងន់ចូលព្យាបាលក្នុងមន្ទីរពេទ្យកើនឡើងខ្ពស់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយមានពលរដ្ឋជាង១៦ពាន់នាក់ចូលសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យ ។ ករណីឆ្លងកូវិដ ១៩ នៅបារាំង នាពេលនេះគឺខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីផ្ទុះកូវីដ១៩ មក។ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Attal បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ស្ទើតែទាំងអស់ បានឆ្លងវីរុស ដែលតា ក្នុងនោះមាន១/៣ស្ថិតនៅក្នុងទីក្រុងប៉ារីស បានឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ។ លោក Gabriel Attal បានបញ្ជាក់ថា រដ្ឋាភិបាលបារាំង ចង់ឲ្យពលរដ្ឋ ទាំងអស់ត្រូវតែមានកាត់ចាក់វ៉ាក់សាំងពេលទៅកាន់ទីតាំងសាធារណៈដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ ។ ច្បាប់ស្តីពីការត្រួតពិនិត្យកាត នឹងត្រូវអនុម័តនៅថ្ងៃទី១៥ខែមករាឆ្នាំ២០២២។ ជាមួយគ្នានេះដែរ បារាំង បានបង្កើនការចាក់វ៉ាក់សាំង ដូសជំរុញដល់កុមារមានអាយុចាប់ពី ៥ដល់១១ឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី២២ខែធ្នូ ។ នៅពេលនេះមានពលរដ្ឋបារាំង ៨៩% មានអាយុចាប់ពី១២ឆ្នាំ បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស និងពលរដ្ឋប្រមាណ៤០%បានចាក់ដូសជំរុញ ៕ដោយ៖សាធី
រូបថត៖tienphong.vn.