Ubdate! គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកជិះម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូ និងម៉ូតូដូចគ្នា ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤.១៨៥ ចំណុចគល់ស្ពានថ្មមុខពន្ធដា ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។

 អធិការរងទទួលផែនការងារចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា បន្ទាប់នគរបាលជំនាញចុះស្រាវជ្រាវជុំវិញទីកន្លែងកើតហេតុឃើញថា មុនដំបូងគេឃើញស្រ្តីឈ្មោះ មួន ចន្ថា អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 6452 ចរាចរណ៍ពីលិចទៅកើត(ឆ្វេងដៃ)រួចឆ្លងថ្នល់ទៅស្ដាំដៃ ស្របគ្នានោះមានអ្នកជិះម៉ូតូ១គ្រឿងម៉ាក អឹមអេសអិច ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BQ 5698 បើកបរដោយឈ្មោះ ហេង សុីហ្វុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់សក់ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច បានបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់រដូករណែលលើកំណាត់ផ្លូវ ។

 លោក បន្តទៀតថា ភ្លាមៗនោះជនរងបួសធ្ងន់ទាំង២នាក់ សមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ហៅរថយន្តសង្រ្គោះ មកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿង រក្សាទុកជាបណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរងចាំបន្តនីតិវិធី ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print