លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចុះពិនិត្យកន្លែងផលិត អុកស៊ីហ្សែន ដែលស្ថិតក្នុងបរិវេណមន្ទីរសុខាភិបាលខេត្ត

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ចុះពិនិត្យកន្លែងផលិត អុកស៊ីហ្សែន ដែលស្ថិតក្នុងបរិវេណមន្ទីរសុខាភិបាលខេត្ត។

លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងថា, ខ្ញុំបាទ និងលោកអភិបាលរងខេត្ត បានចុះពិនិត្យកន្លែងផលិត អុកស៊ីហ្សែន ដែលស្ថិតក្នុងបរិវេណមន្ទីរសុខាភិបាលខេត្ត សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ ទីតាំងផលិតអុកស៊ីហ្សែនត្រូវបានរៀបចំកសាងឡើង ដើម្បីផ្គត់ផ្គង់ដល់បណ្តាមន្ទីរពេទ្យ ឆ្លើយតបនឹងតម្រូវការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានវិបត្តិផ្លូវដង្ហើមដោយសារការរលាកសួតធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យខេត្ត ក៏ដូចជាបណ្តាខេត្តមួយចំនួនផងដែរ។

លោកលើកឡើងថា, ក្នុងនាម អាជ្ញាធរខេត្ត ខ្ញុំសូមស្នើរដល់អ្នកម៉ៅការសំណង់ ក៏ដូចជាក្រុមហ៊ុនសាងសង់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការជួយមើលការខុសត្រូវលើគុណភាពសំណង់ពន្លឿនការសាងសង់ និងបង្កលក្ខណៈល្អប្រសើរដើម្បីបានបញ្ចប់ការសាងសង់នេះ និងឆាប់បានផលិតអុកស៊ីហ្សែន ដើម្បីរួមចំណែកជំរុញប្រសិទ្ធិភាពនៃការព្យាបាលជំងឺកូវីដ-១៩នេះ ជាពិសេស សម្រាប់ក្នុងខេត្តព្រៃវែងទាំងមូលតែម្តង៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print