ភ្នំពេញ : ពាក់លោកទេសរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី លោក គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា មាន អ្នករត់ការចង់យកតំណែងអគ្គនាយក គយពីលោក គុណ ញឹម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថាប័នគយ ក្រោយពេលវាយផ្ដួលរំលំ របបប្រល័យពូជសាសន៍ ត្រូវបានស្នើ បង្កើតឡើងវិញ ដោយលោក តាំង សារិន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងសម័យ រដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសើរ លោក តាំង សារិន បានទស្សនៈវិស័យ ច្រើនលើការរៀបចំក្រសួងស្ថាប័នរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា, នៅក្នុងរង្វង់ឆ្នាំ២០០៤ មានមិត្តភក្តិ បរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ ស្ថាប័នគយ។ សម្តេចតេជោ បាន គូសបញ្ជាក់ថា ការផ្តល់មតិនេះ ជាការ ផ្ដល់ឱ្យលក់អធិបតេយ្យជាតិរបស់កម្ពុជា តែម្តង។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារសាលាជាតិគយ អគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១)។
សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មាន អ្នករត់ការចង់យកតំណែងអគ្គនាយក គយពីលោក គុណ ញឹម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, ពេញចិត្តចំពោះការបង្កើតឱ្យមានសាលាជាតិគយ ដែលជាការជួយ បណ្តុះបណ្តាលសមត្ថភាពកូនខ្មែរលើ ការងារគយ។ ក្នុងនោះសម្តេចក៏បានបញ្ជាក់ផងដែរថា លោកបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅតែកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដដែល។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រីក៏ដោយ តែលោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលជាតិទាំងឡាយ ដែល រាជរដ្ឋាភិបាលកំពុងធ្វើនាពេលនេះ គឺ ដើម្បីជាមរតកសម្រាប់កូនខ្មែរជំនាន់ ក្រោយ ។ ខណៈដឹកនាំកាន់តែមាន វ័យចំណាស់អស់ទៅហើយ ។ សម្ដេចក៏បានរំលឹកផងដែរថា អ្នកដែលមិនទាន់បានបង់ពន្ធឡានក្នុងការនាំចូល មេត្តាប្រញាប់ទៅបង់ពន្ធឲ្យបានលឿនគឺនៅសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះផុតកំណត់ ។ បើទៅបង់ពន្ធក្នុងកំឡុងពេល ៨ថ្ងៃនេះ រដ្ឋបញ្ចុះឲ្យ 10% តែបើផុតកំណត់ហើយគឺបង់ 100% តែម្ដង៕