សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនឹងខិតខំធ្វើឱ្យអាស៊ាន៩ វិលត្រឡប់មកអាស៊ាន១០ ក្នុងឋានៈខ្ញុំជាប្រធានអាស៊ាន

ចែករំលែក៖

ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនឹងខិតខំធ្វើឱ្យអាស៊ាន៩ វិលត្រឡប់មកអាស៊ាន១០ ក្នុងឋានៈខ្ញុំជាប្រធានអាស៊ាន ខ្ញុំសូមប្រកាសថា ដរាបណាមានត្រឹមអាស៊ាន៩ អាស៊ានមិនគ្រប់ទឹក អាស៊ានមិនគួរធ្វើការបែបនេះទេ»។ សម្តេចតេជោ បានបន្ថែមទៀតថា «អាស៊ានមាន១០ បើអាស៊ានមាន៩ វាអត់កុងសង់ស៊ីសទេ វាបាត់មួយ»។ សម្តេចបានថ្លែងបែបនេះ ខណៈអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៀតថា, «ខ្ញុំទៅ (មីយ៉ាន់ម៉ា)ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាផង ក្នុងឋានៈជាប្រធានអាស៊ានផង ព្រោះពិបាកពេកក្នុងការបញ្ជូនបេសកជនប្រធានអាស៊ានទៅ អញ្ចឹងប្រធានទៅតែម្តងទៅវាឆាប់ចប់ ហើយបើមិននិយាយជាមួយរដ្ឋបាលមីយ៉ាន់ម៉ា ដែលកំពុងដឹកនាំប្រទេស តើយើងទៅនិយាយជាមួយនរណា?»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
សម្តេចមានប្រសាសន៍ថា, បើរដ្ឋមន្ត្រីណានិយាយពីការលក់គយតទៅទៀត នឹងត្រូវដកចេញពីតំណែងតែម្តង។ សម្តេចបញ្ជាក់ថា ការលក់គយស្មើនឹងលក់អធិបតេយ្យភាពជាតិ។ “យើងមិនឱនក្បាលចំពោះបរទេសណានោះទេ”។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចឱនក្បាលទៅ រណបប្រទេសណា ដើម្បីយកជំនួយបាននោះឡើយ ខណៈប្រទេសខ្លះផ្តល់ជំនួយមកកម្ពុជា ដោយ ភ្ជាប់មកលក្ខខណ្ឌមកជាមួយនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលហ៊ុន សែន មិនមែនជារាជរដ្ឋាភិបាលកញ្ជើធ្លុះនោះឡើយ ខណៈការគ្រប់គ្រងថវិកានៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺមានរបៀបរៀបរយល្អណាស់ ដោយមិនចេះតែចំណាយផ្តេសផ្តាសនោះឡើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print