យោធាថៃឃាត់ខ្លួនពលករ២គោលដៅបានចំនួន៧០នាក់ឆ្លងដែនខុសច្បាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែតៈកម្លាំងការពារព្រំដែនរបស់ថៃគ្រប់គោលដៅ តាមបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវ កាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ម្សឹលមិញនេះ បានឃុំខ្លួនបុរសម្នាក់ឈ្មោះ កើម ឡើន អាយុ៣៨ឆ្នាំ សញ្ជាតិកម្ពុជា និងបក្ខពួកជនជាតិកម្ពុជាសរុប៤២នាក់ រួមទាំងក្មេង១៨នាក់ទៀត សរុប៦០នាក់ នៅបរិវេណភូមិខ្លង វ៉ា ឃុំ ថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីយកមកសួរចម្លើយ។ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈតាមការសាកសួរបស់សមត្ថកិច្ចថៃ ពលរដ្ឋខ្មែរទាំងអស់ខាងលើ បានប្រាប់ថា ពួកខ្លួនចង់លួចចូលមកប្រទេសថៃតាមច្រករបៀង ដោយពួកខ្លួនបានដើរដោយថ្មើជើងពីប្រទេសកម្ពុជា ដើម្បីរង់ចាំរថយន្តមកទទួលទៅកាប់អំពៅ នៅស្រុកវ៉ាំង សំបូរ ខេត្តស្រះកែវ ចំនួន៤០នាក់ ព្រមទាំងក្មេង១៨នាក់ទៀត ដោយចំណាយប្រាក់ក្នុងការចូលមកធ្វើការក្នុងម្នាក់១,០០០បាត ដោយឡែក២នាក់ទៀត ចង់ទៅធ្វើការសំណង់នៅខេត្តនគរាជ សីម៉ា ដោយចំណាយលុយក្នុងការធ្វើដំណើរចូលមកចំនួន៧,០០០បាត ក្នុងម្នាក់។ក្រោយពីសួរចម្លើយចប់សព្វគ្រប់ សមត្ថកិច្ចថៃក៏បានអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល និងឃុំខ្លួនបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត។ដូចគ្នានេះដែរ នៅក្នុងទឹកដីស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទាហានប្រាណកងរយទី១២០៣ សហការជាមួយទាហានឈុតចំពោះកិច្ចតាព្រះយ៉ា កងកម្លាំងបូរផា បានចេញល្បាត និងឃ្លាំមើល ក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញពលករខ្មែរចំនួន១០នាក់ បន្ថែមទៀតក្នុងនោះប្រុស៤ ស្រី៣ និងក្មេង៣នាក់ ខណៈកំពង់ដើរ នៅបរិវេណភូមិទព័សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបចូលទៅត្រួតពិនិត្យជំហ៊ានដំបូង មិនមានឯកសារបញ្ជាក់អត្តសញ្ញាណ ក្រោយសមត្ថកិច្ចថៃត្រួតពិនិត្យបានឲ្យដឹងថា ពលករខ្មែរខាងលើ ព្យាយាមលួចឆ្លងដែនចូលមកប្រទេសថៃ ដើម្បីស៊ីឈ្នួលក្នុងប្រទេសថៃ ទើបសមត្ថកិច្ចនាំខ្លួនមកសួរចម្លើយបន្ថែម នៅទីបញ្ជារការកងរយទី១២០៣និងបញ្ជូនបន្តទៅឲ្យជំនាញ ដើម្បីតាត់ការតាមច្បាប់៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print