តោះ! អ្នកចូលចិត្តពិសារស្រាបៀសឹង្ហ,​ភេសជ្ជៈ AD និងភេសជ្ជះស្ពាន់ស័រ, ភេសជ្ជៈកូកាកូឡា ស្រាប់​តែមន្រ្តីជំនាញ ក.ប.ប.​ រកឃើញ​មិនមានភាពអនុលោម(ហួសការបរិច្ឆេទ)

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ទំនិញមិនមានភាពអនុលោមប្រមាណជាង ១០០គីឡូក្រាម​ ត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញនិងដកហូត និងទំនិញមិនអនុលោមជាង ៦តោន ក្នុង​នោះ​រួមមាន​៖ស្រាបៀសឹង្ហ, ភេសជ្ជៈ AD និងភេសជ្ជះស្ពាន់ស័រ, ភេសជ្ជៈកូកាកូឡា នៅតាមទីផ្សារយកទៅដុតកម្ទេចចោល។

ជាក់ស្ដែង​មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ​ សហការជាមួយមន្រ្តីនៃនាយកដ្ឋានមន្ទីរពិសោធន៍រួមជាមួយរថយន្តចល័តផ្នែកម្ហូបអាហារ​ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១​ម្សិលមិញនេះ​ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់នៅលើបណ្ដាទីផ្សារ ឃ្លាំងស្ដុកនិងចែកចាយអំបិលដើម្បីស្វែករក និងទប់ស្កាត់នូវទំនិញម្ហូបអាហារដែលផ្ទុកនូវសារធាតុគិមីហាមឃាត់ណាមួយដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លើសពីនោះទៅទៀតមន្រ្តីជំនាញក៏បានធ្វើការផ្សព្វផ្សាយដល់អាជីវករលក់គ្រឿងសំណង់អំពីផលប៉ះពាល់នៃសារធាតុ អាសបេស្ដុសផងដែរ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញដែលមិនមានភាពអនុលោមចំនួន ១០៩.៥គីឡូក្រាមមករក្សាទុកដើម្បីចាត់ចែងតាមនីតិវិធី។

ជាមួយគ្នានេះ​ នៅថ្ងៃដដែលនោះផងដែរ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦,៤០៥គីឡូក្រាមដែលដកហូតបាននៅលើទីផ្សារកន្លងមក៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print