កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនពលរដ្ឋប្រុសស្រី ០៧នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖កម្លាំងគរបាលការពារព្រំដែនគោកលេខ៨០៧កាលវេលាម៉ោង១២ និង ២៣ នាទីរំលងអាធាត្រ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូសាយ របស់វរសេនាតូចលេខ៨០៧ ចំនួន ០៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ញាន ឡាញ់ មេបញ្ជាការរងទទួលទិសប៉ុស្តិ៍អូសាយ សហការជាមួយ កម្លាំងយោធាសឹករងស្រុកថ្មពួកចំនួន ០២នាក់ បានចុះល្បាត ត្រួតពិនិត្យ នៅបន្ទាត់ព្រំដែន កម្ពុជា~ថៃ ក្នុងភូមិសាស្រ្ត រហូតមកដល់ត្រង់ ចំណុចគោលដៅស្តៅ១០០ រួចហើយក៏ប្រទះឃើញ និង ឃាត់ខ្លួន ទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនទៅប្រទេសថៃសរុបចំនួន ០៧នាក់ ក្នុងនោះស្រីចំនួន០៣នាក់/កុមារីចំនួន០១នាក់ ស្ថិតក្នុងភូមិសាស្រ្ត ភូមិ បន្ទាយមានរិទ្ឋ ឃុំគោកមៀត ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ។
សមត្ថកិច្ខប្រាប់ថាៈបន្ទាប់មក កម្លាំងប៉ុស្តិ៍អូរសាយ ក៏បានរៀបចំបញ្ជូនពលករទាំងអស់ ទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត របស់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បី ធ្វើការសាកសួរ និង អនុវត្តន៍ទៅតាមនីតិវិធី។
ក្នុងឪកាសនោះ លោកវរសេនីយ៍ឯក ឡុង សំណាង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ ដែតែងតែបញ្ចុះបញ្ជូល នាំពលករឆ្លងដែនខុសច្បាប់ ទាំងប្រថុយប្រថានក្នុងការឆ្លងដែនដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត និងមិនគិតពីសុខសុវត្ថិភាព និង ខាតបង់ប្រាក់កាស់ជាបន្តបន្ទាប់។ ជាពិសេសអនុវត្តន៍វិធានការ
ក្នុងនោះលោកមេបញ្ជាការក៏បានឲ្យពលរដ្ឋទាំងនោះអនុវត្តន៏នៅវិធានការ
៣កុំ_៣ការពារ ដើម្បីខ្លួនយើង គ្រួសារយើង និង សង្គមជាតិយើង៕


ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print