នគរបាលរាជធានីភ្នំពេញ​ ឆ្លើយតបទាក់ទងទៅនឹងការផុសរបស់គណនីហ្វេបុកមួយឈ្មោះថា​ Ma chanpanha ( ម៉ា ចន្ទបញ្ញា )

ចែករំលែក៖

ភ្នំពេញ : សេចក្តីបកស្រាយបំភ្លឺ​ និងឆ្លេីយតប​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការផុសរបស់គណនីហ្វេបុកមួយឈ្មោះថា​ Ma chanpanha ( ម៉ា ចន្ទបញ្ញា ) ។

ក្រុមការងារសូមឆ្លេីយតបចំពោះសំនួរដូចខាងក្រោម​ :

១- តើច្បាប់ស្រុកយើង គេអនុញ្ញាតអោយប៉ូលីសចរាចរណ៌ និងឈុតខ្មៅ ចុះត្រួតពិនិត្យតាមផ្លូវលំដែរមែនទេ ?

ឆ្លេីយតប​ : យោងតាមច្បាប់ចរាចរណ៌ផ្លូវគោក អ្នកប្រើប្រាស់ផ្លូវត្រូវតែគោរពច្បាប់ចរាចរណ៌ផ្លូវគោក ទាំងអ្នកបញ្ជាយានយន្ត និងអ្នកថ្មើរជើង ដោយពុំបានកំណត់ថាជាផ្លូវប្រភេទណាទេ ហើយកម្លាំងមូលដ្ឋាន ជាអ្នកកំណត់ភូមិសាស្រ្តត្រូវអនុវត្ត ដោយបានសិក្សាយ៉ាងច្បាស់ពីទីតាំងដែលត្រូវអនុវត្ត ដោយពិនិត្យឃើញថា មានអ្នកប្រើប្រាស់ផ្លូវមិនទាន់គោរពច្បាប់ចរាចរណ៌ផ្លូវគោក ម្យ៉ាងពេលអនុវត្តកម្លាំងនគរបាលចរាចរណ៌ជាអ្នកបញ្ជាយានយន្តអោយឈប់ដើម្បីផាកពិន័យតាមផ្លូវច្បាប់ ក្នុងករណីអ្នកបញ្ជាយានយន្តមិនព្រមសហការ នគរបាលអន្តរាគមន៌មានសិទ្ធិអន្តរាគមន៌ ឃាត់យានយន្តនោះតាមមធ្យោបាយសមស្រប ។

២- តើគ្រាន់តែលើកទូរស័ព្ទប្តូរទីតាំង ក៏គេហៅថាលើកទូរស័ព្ទនិយាយខុសច្បាប់ចរាចរណ៌ដែរមែនឬទេ ?

ឆ្លេីយតប​ : យោងតាមច្បាប់ចរាចរណ៌ផ្លូវគោក ក្នុងពេលបញ្ជាយានយន្តលើដងផ្លូវ ហើយប្រើប្រាស់ទូរស័ព្ទ តម្រូវឱ្យមានឧបករណ៌ភ្ជាប់ដោយប្រេីប្រាស់កាស ។ ការប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលបញ្ជាយាន្តយន្ត មិនមែនសំដៅលើការប្រើប្រាស់ដោយការសន្ទនាទេ ព្រោះប្រព័ន្ទបច្ចេកវិទ្យាបច្ចុប្បន្នមានភាពទំនើបកម្ម ដែលមានកម្មវិធីជាច្រើនApp សំរាប់ប្រើប្រាស់លើកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន ដូចជា Telegram.What app.Massager ។ ល ។​

៣-ចុះពលរដ្ឋថតមន្រ្តីសមត្ថកិច្ចសម្រាប់ទុកជាចម្ងល់ខុសរហូតដល់អោយសមត្ថកិច្ចគម្រាមលុបចោល និងចង់យកទូរស័ព្ទទៅឆែកមែនដែរឬទេ ?

ឆ្លេីយតប​ : សមត្ថកិច្ចពុំបានបំពានទៅលើសិទ្ធិឯកជនទេ កិច្ចប្រតិបត្តិការធ្វើឡើងដោយរូបភាពចំហរ គ្រប់អ្នកល្មើសច្បាប់ចរាចរណ៌ ត្រូវបានឃាត់យានយន្តឈប់ និងប្រាប់អ្នកបញ្ជាយានយន្តឱ្យដឹងពីកំហុសជាក់ស្តែង មុននឹងផាកពិន័យអន្តរកាល ។ ចំពោះការយកទូរស័ព្ទមកថតកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ក៌ត្រូវស្នើសុំជាមុនដើម្បីសហការ និងគួរតែប្រាប់ពីមូលហេតុដែលចង់ថត ចំពោះចម្ងល់នៃកំហុស សមត្ថកិច្ចបានប្រាប់តាំងពីឃាត់យានឲ្យឈប់ ។

ពាក់ព័ន្ធនឹងការបង្ហោះរូបភាព និងជាមួយការសួរខាងលើ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទី កម្លាំងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៌ និងផ្នែកអន្តរាគមន៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៌ នៅចំណុចផ្លូវលេខ៦១៤ កែងផ្លូវលេខ២៩១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print