ខេត្តបាត់ដំបង៖ ជនសង្ស័យប្រុសស្រី០២នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានធ្វើការបង្ក្រាបឃាត់ខ្លួនករណី
ចរាចរណ៍រូបិយវត្ថុ និង រូបិយប័ណ្ណក្លែងក្លាយ និងករណីប៉ុនប៉ងលួច(ម៉ូតូ)។
ការចុះបង្ក្រាបករណីខាងលើនេះនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន
១-ឈ្មោះ ម៉ាន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
២-ឈ្មោះ ថិត សា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចចាប់យកវត្ថុតាង៖ក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ៥០ដុល្លាសហរដ្ឋអាមេរិកចំនួន ០៦ សន្លឹក
-ប្រាក់រៀល ចំនួន ២៧,០០០ រៀល
-ទូរស័ព្ទដៃស៊េរីចាស់ ចំនួន ០១ គ្រឿង
-កាបូបប្រាក់ ចំនួន ០១
-ស្រោមដៃ ចំនួនន ០១ គូ
-ដែកកែងចុងស្រួច រាងអក្សរអិល សម្រាប់កាច់សោរកម៉ូតូ ចំនួន ០១
-កាវស្អិត ចំនួន ០១ កំប៉ុង
-ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១JC-៥៧៤០ លេខតួ-លេខម៉ាស៊ីន ៩៦៧៣៨៤៤។
សូមបញ្ជាក់ថា នៅថ្ងៃកេីតហេតុខាងលេី ជនសង័្សយបានធ្វើសកម្មភាពយកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅទិញអីវ៉ាន់នៅតូបលក់អីវ៉ាន់របស់ជនរងគ្រោះ ឈ្មោះ ឆាយ សុភាព ហៅ ទុង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅក្រុម០៣ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ហើយភ្លាមៗនោះជនរងគ្រោះបានដឹងច្បាស់ថា នោះគឺជាប្រាក់ដុល្លាក្លែងក្លាយ ដែលជនសង័្សយយកមកធ្វេីចរាចរណ៍ ទទេីបផ្តល់ព័ត៌មានដល់សមត្ថកិច្ចចុះមកបង្ក្រាបឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ចន្ទ លីហ្សា