អឺរ៉ុបខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ក្នុងឱកាសបុណ្យគ្រឹស្តស្មាស់

ចែករំលែក៖

ក្នុងរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ បុណ្យណូអែលនឹងមកដល់ហើយ ប៉ុន្តែចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសជាច្រើននៃតំបន់អឺរ៉ុបបានកើនឡើងខ្ពស់ ពិសេសគឺនៅក្នុងប្រទេសអង់គ្លេសនិងបារាំង ។

ប្រទេសជាច្រើនបានប្រកាសអនុវត្តវិធានការតឹងតែងដើម្បីទប់ស្កាត់ការឆ្លងក្រោយថ្ងៃបុណ្យណូអែល។
តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់នៅថ្ងៃទី២២ខែធ្នូថា មានករណីឆ្លងកូវីដ -១៩កើនឡើងដល់ទៅ៨៤ពាន់នាក់ គឺកើនឡើងខ្ពស់ជិតស្មើចំនួននៃការឆ្លងច្រើនបំផុតក្នុងរលកកូវីដទីពីរនាឆ្នាំ២០២០ ។
អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Atttal បានឱ្យដឹងថា ចំនួនអ្នកឆ្លងអាចនឹងកើនឡើងលើសពី១សែននាក់នៅចុងខែធ្នូនេះ ដោយសារតែការឆ្លងរាលដាលវីរុសបំប្លែងថ្មីអូមីក្រុង។
ជាមួយគ្នានេះដែរ បារាំងបានសម្រេចចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី ៥-១១ឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាព។
ចំណែកនៅក្នុងប្រទេសអង់គ្លេសវិញ មានករណីឆ្លងជាង១សែននាក់ក្នុងក្នុងមួយថ្ងៃ ជាមួយគ្នានេះដែរ អង់គ្លេសក៏បានចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៥-១១ឆ្នាំផងដែរ។
នៅក្នុងប្រទេសបែលហ្ស៊ិក អេស្ប៉ាញក៏មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ផងដែរ គឺមានរហូតដល់ជាង៦ម៉ឺននាក់ក្នុងមួយថ្ងៃ។ ទាំងនោះហើយបានជាអឺរ៉ុបបង្កើនការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងក្នុងឱកាសបុណ្យណូអែល និង ឆ្លងឆ្នាំនាពេលខាងមុខ៕ ដោយសាធី

...

រូបថត៖The Guardian.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print