ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន​ អ្នកកំពុងលួចលេខនគរបាលជាតិប្រើ អ្នកលួចបង្កើតស្ថានីយខុសច្បាប់,លួចចម្លងលេខលក់ នៅមានឱកាសកែខ្លួនមុនពេលការបញ្ចូលលេខបានបញ្ចប់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​សុក្រ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា៖​ ពួកយើងប្រឹងប្រែងណាស់ ពួកយើងមានឆន្ទៈតែមួយ នៅពេលការបញ្ចូលលេខជូននរគបាលរាជធានីភ្នំពេញចប់សព្វគ្រប់ ជនស៉ីវិលប្រើវិទ្យុនគរបាលជាតិ ត្រូវតែបង្ក្រាប គ្មានពាក្យ សម្រួល។

ប្រធាននាយកដ្ឋានវិទ្យុទាក់ទងរូបនេះ​ បានបញ្ជាក់បន្ថែមថា​ អ្នកកំពុងលួចលេខនគរបាលជាតិប្រើ អ្នកលួចបង្កើតស្ថានីយខុសច្បាប់ អ្នកលួចចម្លងលេខនគរបាលជាតិលក់ អស់លោកលោកស្រីនៅមានឱកាសកែខ្លួនមុនពេលការបញ្ចូលលេខនគរបាលរាជធានីភ្នំពេញបានបញ្ចប់។​ លោក​ សង្កត់​ធ្ងន់​ថា៖​ មនុស្សដឹងខុសចេះកែខ្លួនគឺជាមនុស្សទេព។

គួរបញ្ជាក់ថា​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ​២០២១កន្លងទៅ​ បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។​ តាមអនុក្រឹត្យនោះសម្ដេចតេជោ ហ៊ុន សែន បានផ្លាស់ប្ដូរលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ខណៈលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសវិញ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print