ចតម៉ូតូនៅភ្លឺស្រែចុះទៅបូមទឹកចោរលួចកាច់កម៉ូតូទៅបាត់

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់ម៉ូតូទៅស្រែទុកម៉ូតូនៅនិងភ្លឺរួចចុះត្រូវបូមទឹកស្រាប់តែមានជនសង្ស័យបានយកម៉ូតូទៅបាត់ឲ្យបានស្រែកឆោឡោឲ្យគេជួយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣ និង៣០ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ស្ថិតត្រង់ចំណុចលើខ្នងព្រែកវាលស្រែខាងកើតភូមិស្ថិតក្នុងភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូតែត្រូវជនសង្ស័យលួចយកទៅម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ពាក់ផ្លាកលេខភ្នំពេញ1FA 2410 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះអៅ ចាន់ ភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិសង្កែឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅបូមទឹកបញ្ចូលស្រែហើយទុកចោលនៅលើភ្លឺស្រែខណះនោះស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាច់សោកម៉ូតូរួចជិះឆ្ពោះមកទិសខាងកើត
និងបានបន្សល់ទុកកាបូបដាក់ខោអាវនិងខោអាវមួយចំនួននៅក្នុងកាបូបនៅកន្លែងកើតហេតុខណៈពេលនោះម្ចាស់ម៉ូតូដែលជាជនរងគ្រោះបានឃើញហើយស្រែកឆោឡោរាយការណ៍ដល់កម្លាំងជំនាកងរាជអាវុធហត្ថស្រុកដើម្បីជួយអន្តរាគមន៍តាមចាប់ជនសង្ស័យ៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print