មន្ត្រីសមត្ថកិច្ចជំនាញចម្តុះ ចុះផ្អាកអាជីវកម្មកែច្នៃរថយន្តខុស បច្ចេកទេស០២កន្លែងនៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ គណៈកម្មការត្រួតពិនិត្យយានយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេសខេត្តបាត់ដំបងបានចុះធ្វើកិច្ចសន្យា ផ្អាកអាជីវកម្មយានដ្ឋានកែច្នៃរថយន្តខុស បច្ចេកទេស០២កន្លែងនៅក្រុងបាត់ដំបង បន្ទាប់ពីរក ឃើញថាយានដ្ឋានទាំងពីរខាងលើប្រកបអាជីវកម្មកែច្នៃ ចង្កូតឡានដោយគ្មានច្បាប់អនុញ្ញាត។ អាចបង្កអោយមានគ្រោះថ្នាក់ទៅលើអ្នកប្រើប្រាស់ ចំពោះការតម្លើងគ្មានបច្ចេកទេសនេះ។

លោក សូ ប៉ុណ្ណារុង អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ ដំបង បានអោយដឹងថា, ទីតាំងប្រកប អាជីវកម្មកែច្នៃប្តូរចង្កូតរថយន្តទាំងពីរទីតាំងខាងលើ មានយានដ្ឋានជាងទូច ស្ថិតក្នុងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ដែលមានម្ចាស់យានដ្ឋានឈ្មោះ យ៉ង់ ហុកលាន និងយានដ្ឋានចនសំណាង ហៅ(ហ៊ីង) ស្ថិតក្នុងសង្កាត់ ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។

លោកបន្តថា ការចុះផ្អាកនេះក្រោយពីពិនិត្យ ឃើញថាយានដ្ឋានខាងលើកំពុងលួចលាក់ប្រកបអាជីវ កម្មកែច្នៃប្តូរចង្កូតរថយន្តដោយគ្មានច្បាប់ និងបានណែនាំ ឱ្យម្ចាស់អាជីវកម្មសុំច្បាប់ធ្វើអាជីវកម្មស្របតាមច្បាប់ កំណត់ ទើបអាចអនុញញ្ញាតឱ្យបន្តអាជីវកម្មឡើងវិញបាន។

ជាមួយគ្នានេះដែរម្ចាស់អាជីវកម្មទាំងពីរទីតាំងខាងលើ ក៏បានសន្យាចំពោះមុខក្រុមការងារចម្រុះមិនបន្តអាជីវ កម្មកែចង្កូតរថយន្តគ្មានច្បាប់អនុញ្ញាតឡើយ ហើយបើនៅ បន្តអាជីវកម្មនិងសូមទទួលខុសត្រូវចំពោះមុខច្បាប់ជា ធរមាននិងសូមផ្តិតមេដៃខាងស្ដាំជាភស្តុតាងផងដែរ។

តាមពិតគួរតែមន្ត្រីនគរបាលយុត្តិធម៌ និងជំនាញកសាងសំណង់រឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត មិនត្រូវបញ្ចប់ត្រឹមកិច្ចសន្យានោះឡើយ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print