រាជធានីបាងកកប្រទេសថៃ លុបចោលគម្រោងបាញ់កាំជ្រួចទទួលឆ្នាំថ្មី២០២២

ចែករំលែក៖

ដោយសារបារម្ភពីករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ពិសេសគឺវីរុសបំប្លែងថ្មីអូមីក្រុង រដ្ឋបាលរាជធានីបាងកកបានសម្រេចលុបចោលគម្រោងបាញ់កាំជ្រួចភ្ញីភ្លើងអបអរសាទរឆ្នាំថ្មី២០២២ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ កាលពីថ្ងៃទី២៣ខែធ្នូ អភិបាលរងទីក្រុងបាងកកបានប្រកាសពីការសម្រេចខាងលើតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយសកម្មភាពជួបជុំគ្នាបង្កឱ្យមានការឆ្លងរាលដាលកើនឡើងខ្ពស់។ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រទី២៤ ខែធ្នូ ឆ្នាំ២០២១នេះបានប្រកាសថាបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៦៧១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន២,៧៦៦នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។ មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,២០៤,៦៧២ករណី ក្នុងនោះមានអ្នកស្លាប់២១,៥២៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១៤៤,៩៥២នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០១.០២លានដូស ក្នុងនោះប្រជាជន ៤៤.៩០លាននាក់ (៦៤.២០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយសាធី

...

រូបថត៖Khaosod.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print