ពន្លឺលេចចេញចំកណ្តាលនៃវិបត្តិវីរុសបំប្លែងថ្មីអូមីក្រុង

ចែករំលែក៖

តាមទិន្នន័យរបស់ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញថា វីរុសបំប្លែងថ្មីអូមីក្រុងមិនគ្រោះថ្នាក់ដូចវីរុសបំប្លែងថ្មីដែលតាឡើយ ហើយវ៉ាក់សាំងទាំងអស់នៅតែមានប្រសិទ្ធភាពចំពោះវីរុសនេះ។ វីរុសបំប្លែងថ្មី អូមីក្រុង បានបង្កើតឱ្យមានការឆ្លងរាលដាលជាថ្មីនៅលើពិភពលោក ហើយប្រទេសជាច្រើន ក៏បានអនុវត្តវិធានការបិទប្រទេសជាថ្មី និងត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្ត្ររស់នៅជាមួយកូវីដ-១៩។ ប៉ុន្តែនៅពេលនេះក្តីសង្ឃឹមបានកើតមានឡើងក្រោយពេលទិន្នន័យស្រាវជ្រាវជាច្រើនបង្ហាញឱ្យឃើញថា អូមីក្រុងមិនគ្រោះថ្នាក់ជាងដែលតានោះឡើយ ហើយអ្នកចូលមន្ទីរពេទ្យដោយសារអូមីក្រុងក៏ទាបជាងផងដែរ។ ចំណែកវ៉ាក់សាំង គឺនៅតែមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានយ៉ាងល្អដដែល។ អូមីក្រុងបានឆ្លងរាលដាលនៅអាហ្វ្រិកខាងត្បូង និងកោះហុងកុងប្រទេសចិននៅចុងខែវិច្ឆិកា ។ មកទល់ពេលនេះអូមីក្រុង បានក្លាយទៅជាវីរុសគ្រប់គ្រងការឆ្លងនៅក្នុងតំបនអឺរ៉ុប ។ ចំណែកនៅក្នុងប្រទេសអង់គ្លេសមានករណីឆ្លងរហូតដល់ទៅជាង១សែននាក់ដោយសារតែអូមីក្រុង។ តាមលទ្ធផលស្រាវជ្រាវ នៃសាកលវិទ្យាល័យ Edinburgh បានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ហើយធ្លាក់ខ្លួនឈឺបញ្ជូនទៅកាន់មន្ទីរពេទ្យគឺទាបជាង វីរុសបំប្លែងដែលតា ដល់ទៅ ៦៨%។ មិនតែប៉ុណ្ណោះការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទីបី មានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងអូមីក្រុងបានយ៉ាងល្អបំផុត។ ទាំងនោះហើយគឺជាក្តីសង្ឃឹមរបស់មនុស្សជាតិ ក្នុងការបញ្ចប់កូវីដ-១៩ ក្នុងឆ្នាំ២០២២ខាងមុខនេះ៕ ដោយសាធី

...

រូបថត៖reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print