សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង Pfizer ជាង ២.៣លានដូស ជាជំនួយរបស់អូស្ត្រាលី នៅល្ងាចនេះ !

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានថា វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ ខាងមុខ ។

សូមបញ្ជាក់ថា, នៅល្ងាចថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។

កម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសនានាលើពិភពលោកដែលរងការរាតត្បាតយ៉ាងខ្លាំងក្លាពីជំងឺកូវីដ១៩ ជាពិសេសក្រោយព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុកការប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺជាសមរភូមិសង្គ្រាមមួយដ៏លំបាក ព្រោះថាជំងឺកូវីដ១៩ ជាសត្រូវដែលគ្មានស្រមោល។

សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការកំពូលលើសមរភូមិសង្គ្រាមប្រយុទ្ធនឹងមេរោគឆ្លងនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រមុតស្រួចបន្តបន្ទាប់ជាច្រើន ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតនេះ។ ការរកវ៉ាក់សាំងឱ្យបានលឿន ហើយចាក់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស គឺជាយុទ្ធសាស្ត្រដ៏ចាំបាច់បំផុត។
ដោយសារការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រជាពលរដ្ឋរួចផុតពីជំងឺចង្រៃនេះ និងបើកប្រទេសឡើងវិញធម្មតា។
រហូតដល់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤នាក់​ (ឆ្លងសហគមន៌​:​ ​​១​ នាំចូល:​ ៣នាក់) និងមានជាសះស្បេីយ​ ៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២០៤៤៩នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៦៨៦១ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០០៨នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2759313 ស្មេីនឹង​ 163272 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,០៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,០៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៨,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,០៣% ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print