ជប៉ុនលុបជើងហោះហើរក្នុងស្រុកជាង១០០ជើងដោយសារតែព្រិលធ្លាក់ក្រាស់ពេក

ចែករំលែក៖

អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍ANA holding បានលុបជើងហោះហើរចំនួន ៧៩ជើងក្នុងស្រុកដែលនាំឱ្យប៉ះពាល់ដល់អ្នកដំណើរប្រមាណ៥១០០នាក់។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានលុបជើងហោះហើរចំនួន៤៩ជើង នាំឱ្យប៉ះពាល់ដល់អ្នកដំណើរ២៤៦០នាក់ ដោយសារតែព្រិលធ្លាក់ខ្លាំងពេក។

នៅថ្ងៃទី២៦ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរខាងលើបានប្រកាសលុបជើងហោះហើរដល់ទៅ ១២៨ជើងក្នុងស្រុក ដោយសារព្រិលធ្លាក់ក្រាស់នៅតំបន់ពាយព្យ និងភាគខាងលិចនៃប្រទេសនេះ។
លោក Hiroaki Hayakawa អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ANA Holdings បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចលុបជើងហោះហើរចំនួន៧៩ជើងគិតត្រឹមម៉ោង១៦ ដោយសារតែព្រិលធ្លាក់ខ្លាំង អាចបង្កឲ្យមានគ្រោះថ្នាក់។
មិនថាឡើយក្រុមហ៊ុនអាកាសចរណ៍ជប៉ុន សូម្បីតែក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅលើបិភពលោកក៏បានលុបជើងហោះហើរជាច្រើនផងដែរ ក្នុងឱកាសបុណ្យគ្រឹស្តស្មាស់និងឆ្លងឆ្នាំសកលនាពេលខាងមុខ ដោយសារតែការឆ្លងរាលដាលអូមីក្រុង៕ ដោយសាធី

...


រូបថត៖Getty images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print