ក្រុមតាលីបង់ហាមបើកចម្រៀងក្នុងពេលបើករថយន្ត

ចែករំលែក៖

អន្តរជាតិ៖ ក្រុមតាលីបង់កំពុងដឹកនាំប្រទេសអាហ្វហ្គានីស្ថានបានចេញច្បាប់ហាមប្រាមថ្មីមួយទៀតគឺ មិនឱ្យបើកចម្រៀងឡើយក្នុងពេលបើករថយន្ត។ ជាមួយគ្នានេះស្ត្រីមិនពាក់ស្បៃបិទមុខគឺមិនឱ្យជិះរថយន្តឡើយ។

ក្រសួងឃោសនា សីលធម៌ និងទប់ស្កាត់បទល្មើសរបស់រដ្ឋាភិបាលតាលីបង់ ដែលជាស្ថាប័នអនុវត្តច្បាប់អ៊ិស្លាមនៅក្នុងប្រទេសនេះបានបញ្ជាក់ថា ខ្លួនបានចេញច្បាប់ហាមប្រាមខាងលើ។ ក្រុមតាលីបង់បានចេញច្បាប់ជាច្រើនក្នុងការរស់នៅរបស់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមនេះបានឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៥ខែសីហា បន្ទាប់ពីអាមេរិកដកទាហានចេញពីសង្គ្រាមអាហ្វហ្គានីស្ថានរយៈពេល២០ឆ្នាំ។
កាលពីចុងខែ វិច្ឆិកា ឆ្នាំ២០២១ ក្រុមតាលីបង់ក៏បានហាមប្រាមស្ត្រីចូលរួមថតភាពយន្ត ហើយស្នើអ្នកសារព័ត៌មានស្ត្រីតាមកញ្ចក់ទូរទស្សន៍គឺត្រូវតែពាក់កន្សែងក្បាល។
ចំណុចដែលលេចធ្លោបំផុតរបស់ក្រុមតាលីបង់ចាប់តាំងពីឡើងកាន់អំណាចនោះ គឺពេលថ្មីៗនេះបានចេញច្បាប់ហាមប្រាមបង្ខំឱ្យរៀបការ ។ ក្រុមតាលីបង់បានបញ្ជាក់ថា ស្ត្រីមិនមែនជាទ្រព្យសម្បត្តិ ហើយមិនអាចរៀបការឡើយប្រសិនបើភាគីខាងស្រីមិនយល់ព្រម។ មិនតែប៉ុណ្ណោះក្រុមតាលីបង់ក៏បានពិភាក្សាអនុញ្ញាតឱ្យស្ត្រីចូលរួមក្នុងរដ្ឋាភិបាលផងដែរ៕ ដោយសាធី

...


រូបថត៖Anninhthudo.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print