បាត់ដំបង÷យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញស្រុកថ្មគោលបានឲ្យថឹងថា÷ នៅថ្ងៃអាទិត្យ៧រោចខែមិគសិរឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣ និង ១០នាទី នៅចំណុចឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងមានករណីរួ.ម.ភេ.ទជាមួយអ.នី.តិ.ជនអាយុក្រោម១៥ឆ្នាំមួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ ធ.ធភេទប្រុសអាយុ២២ឆ្នាំរស់នៅមូលដ្ឋានខាងលើបានរួ.ម.ភេ.ទជាមួយនឹងជនរងគ្រោះជាអ.នី.តិ.ជនឈ្មោះខ.រ. ភេទស្រី អាយុ ១០ឆ្នាំបានសម្រេ។
មន្ត្រីសមត្តកិច្ចជំនាញអធិការស្រុកថ្មគោលបានឲ្យដឹងថា÷នៅមុនពេលកេីតហេតុនិងកម្លាំងនគរបាលជំនាញស្រុកបានទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យខាងលេីមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
ជនសង័្សយខាងត្រូវបានសមត្តកិច្ចនគរបាលជំនាញឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់៕ដ,ស សារ៉េត