ខេត្តស្ទឹងត្រែង: នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារអ្នកសារព័ត៌មានយើង បានចុះផ្តិតរូបភាពនូវសកម្មភាពដែល ក្រុមឈ្មួញកាប់ទន្ទាន់ដីព្រៃសហគមន៍ឈើទាលប្រើស អស់រាប់រយហិកតា យកធ្វើជាកម្មសិទ្ធហាក់បីដូចជា មិនញញើត អាជ្ញាធរ សមត្ថកិច្ចនិងមន្ត្រីជំនាញឡើយ។ ទោះបីធ្លាប់មានការផ្សប់ផ្សាយពីអ្នកសារព័ត៌មានយើង និងផ្តល់់ព័ត៌មាននូវមេឃ្លោងក្រុមឈ្មួញ កាប់ទន្ទ្រាន់យកដីខាងលើនេះ ហើយក៏មានការចុះពិនិត្យ ដល់ទីតាំងដីព្រៃសហគមន៍ឈើទាលប្រើសនោះម្តងហើយ ដឹកនាំដោយលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ថ្មីៗកន្លងមកហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះ ខ្យល់នៅតែបក់ ដីនៅតែហ៊ុយ អង្គុយជូតទឹកភ្នែក សង្ឃឹមថ្ងៃស្អែកនិងមានចំណាត់ការ។ នៅតែក្រុមឧក្រិដ្ឋជនកាប់ទន្រ្ទានដីព្រៃសហគមន៍ខាងលើនេះ មិនញញើតនូវតែបន្តកាប់បំផ្លាញ់ព្រៃឈើខាងលើនេះ នៅតែបន្តដាក់កម្លាំងសម្រុកកាប់យ៉ាងគឃ្លើនដដែល។ ដីព្រៃសហគមន៍ឈើទាលប្រើស ដែលរងនូវការកាប់ទន្ទ្រានយ៉ាងគឃ្លើន មិនញញើតច្បាប់នោះ ស្ថិតក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជុំវិញរឿងនេះក្រោយការជូនដំណឹងពីក្រុមអ្នកសារព័ត៌មានយើង ដែលបានចុះផ្តិតរូបភាព នូវសកម្មភាពការកាប់ រុករាន្ទទន្ទ្រានដីព្រៃសហគមន៍ខាងលើនេះ ដល់មន្ត្រីជំនាញមានសមត្ថកិច្ច។ លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែងស្ទឹងត្រែង លោកបញ្ជាក់តាមតេឡេក្រាមថា: លោកនិងចាត់ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ចុះពិនិត្យករណីនេះ។ ចំណែកលោកអន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៏បានបញ្ជាក់ភ្លាមៗតាមប្រព័ន្ធតេឡេក្រាមដែរថា: លោកនិងឲ្យកម្លាំងនាយផ្នែករដ្ឋបាលព្រៃឈើស្រុក និងសង្កាត់ ចុះធ្វើការរឿងនេះនៅថ្ងៃស្អែក។
សូមរំលឹកថា: ពាក់ព័ន្ធករណីកាប់រុករានដីព្រៃសហគមន៍ឈើទាលប្រើសខាងលើនេះ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ធ្លាប់បានដឹកនាំកម្លាំង ចុះពិនិត្យទីតាំងកាប់ទន្ទ្រានរុករាន្ត ដីព្រៃសហគមន៍ខាងលើនេះ មានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកថាឡាបរិវ៉ាត់ ក្នុងនោះក៏មានអក្សរក្រុមយើងចូលរួមផងដែរ ថាហាក់បីដូចជាមិនទាន់មានចំណាត់ការយ៉ាងណានោះនៅឡើយទេ។ ក្រោយមកនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ មិនបានប៉ុន្មានថ្ងៃផងនោះ ប្រាប់ទៅក្រុមឈ្មួញលួចដូរដីទាំងនោះ ចូលធ្វើសកម្មភាពកាប់ទន្ទ្រាន ផ្តួលរំលំយកដី និងអារជ្រៀកដឹកជញ្ចូនយកមកលក់ ធ្វើអាជីវកម្មយ៉ាងស្ទាត់ជំនាញ ដោយមិនញញឹត និងអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ បន្តិចសោះ។ ប្រជាពលរដ្ឋកំពុងតែដាក់ការសង្ស័យ ទៅលើអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញក្នុងមូលដ្ឋាន មានការពាក់ព័ន្ធឬឃុបឃិតគ្នាហើយមើលទៅ ទើបធ្វើឱ្យក្រុមឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើ ទាំងនេះនៅតែបន្តគ្មានញញើតច្បាប់បន្តិចសោះ។
ហើយប្រជាពលរដ្ឋក៏សង្ឃឹមដែរថា: នៅថ្ងៃទី២៧ ស្អែកនេះ និងមានចំណាត់ការក្តៅរបស់លោកប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នឹងមានចំណាត់ការ វែកមុខរកមេខ្លោងដែលដើបំផុសឲ្យប្រជាពលរដ្ឋ ចូលព្រៃស៉ីឈ្នួលកាប់ផ្ដួលរំលំឈើព្រៃសហគមន៍ឈើទាលប្រើសនេះ រួមជាមួយនិងនាក់ពាក់ព័ន្ធ។ យកមកដាក់ទោសទណ្ឌទៅតាមនិតិវិធីផ្លូវច្បាប់ ឱ្យខានតែបាន និងដកហូតដីទាំងនោះមកជាសម្បត្តិរដ្ឋវិញ ដើម្បីទប់ស្កាត់ និងព្រមានដល់ជនខិលខូចក្រោយៗទៀត កុំឱ្យចេះតែហ៊ាន។
IMG_5122 IMG_5124 IMG_5123 IMG_5126 IMG_5127 IMG_5125
...