ក្រឡាប់រថយន្តទាំងព្រឹកព្រលឹមនៅខេត្តមណ្ឌលគីរី បណ្តាលអោយមនុស្សក្មេងចាស់ ប្រុសស្រី៩នាក់ រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តមណ្ឌលគីរី : យ៉ាងហោចណាស់ ក៏មានមនុស្សទាំងក្មេងទាំងចាស់មានស្រី មានប្រុស រហូតដល់៩នាក់ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការក្រឡាប់រថយន្តលុចសុីស កំពុងរងចាំការជួយអន្តរាគមន៍សង្គ្រោះពីសមត្ថកិច្ច នាំទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍ខាងលើ បានកើតឡើងនៅ ចំណុចអូរងើយ ភូមិសាស្ត្រស្រុកអូររាំង ខេត្តមណ្ឌលគិរី ទាំងព្រឹកព្រលឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។
សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីការបង្កហេតុនេះ រថយន្តចេញដំណើរពីណា ទៅណាទេ ហើយបណ្តាលមកអ្វីនៅឡើយ នេះគ្រាន់តែជាព័ត៌មានបឋម ដែលអ្នកដំណើរបានឃើញភ្លាមៗ នៅកន្លែងកើតហេតុប៉ុណ្ណោះ ។ ប៉ុន្តែរថយន្តម៉ាកឡិចស៊ីស ពាក់ស្លាកលេខ បន្ទាយមានជ័យ: 2A-6273 ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩៨ ។
ចំពោះព័ត៌មានលម្អិតរងចាំ អង្គភាព”នគរដ្រេហ្គន” បញ្ជាក់ជូននៅពេលក្រោយ ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print