លោកស្នងការរាជធានីភ្នំពេញ បន្តផ្តល់លេខទូរស័ព្ទលោកអធិការទាំង១៤ខណ្ឌ និងលោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង១០៤​ ក្នុងរាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរ នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា,
ដោយសារនៅតែមានបងប្អូនប្រជាពលរដ្ឋបានធ្វេីការទាក់ទងជាប្រចាំមកលេខក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីសួរលេខទូរសព្ទលោកអធិការ​នគរបាលខណ្ឌទាំង១៤​ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង១០៤​ ក្នុងរាជធានីភ្នំពេញ​ ។
លោកស្នងការបន្តថា, ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការផ្សព្វផ្សាយ​ និងផ្តល់ជូនជាថ្មី​ នៅលខទូរសព្ទដូចខាងក្រោម​ ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីការទាក់ទងសួរព័ត៌មានផ្សេងៗ​ ក៏ដូចជាការចុះជួយអន្តរាគមន៍ភ្លាមៗ​ នៅពេលមានបទល្មេីស​ គ្រោះថ្នាក់ចរាចរណ៍​ និងអគ្គភ័យ​ កេីតមានឡេីងនៅតាមមូលដ្ឋាន​ ។
១.​ ចំពោះករណីកេីតមានអគ្គិភ័យ​
សូមទំនាក់ទំនង​ លេខទូរសព្ទ​ : ៦៦៦​ ឬ​ ០១២​ ៩៩៩​ ៩៩៩
២.​ លេខទូរសព្ទក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ ០៦៩​ ៥១៦​ ៩៩៩​ (​ សម្រាប់តែរាជធានីភ្នំពេញ​ ) ។
ដូច្នេះសូមបងប្អូននៅក្នុងរាជធានីភ្នំពេញ អាចទាក់ទងទូរស័ព្ទ ទៅកាន់លេខខាងលើ ប្រសិនបើមានបញ្ហាអី ហេតុការណ៍អ្វី អំពីចោរកម្ម លួច ឆក់ ប្លន់ ហិង្សា សមត្ថកិច្ចមិនធ្វើការ អគ្គិភ័យ ជាដើម៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print