ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋរាប់ពាន់នាក់មានប្រុស មានស្រីជាលក្ខណៈគ្រួសារមកពីភូមិស្រុកមួយចំនួនក្នុងក្រុងប៉ោយប៉ែតក៏ដូចជាក្នុងខេត្តបន្ទាយមានជ័យ នៅរាត្រីបុណ្យណូអែលនេះពួកគាត់បាននាំគ្នាមកលេង កំសាន្តនៅវាលកាស៊ីណូផ្កាយ៥ ដែលឋិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅទីវាលខាងលើគេមើលឃើញពលរដ្ឋក៏ដូចយុវ័យនាំគ្នាអង្គុយគូរគំនូរបែបជាកំសាន្តចំណែកពលរដ្ឋ
ប្រជាពលរដ្ឋមួយចំនួនក៏បាននាំកូនប្រពន្ធអង្គុយញាំមុខម្ហួបដែលពួកគាត់ពេញចិត្តដែលអ្នកលក់នៅទីនោះមាន។
ពួកគាត់បាននិយាយថា ឆ្នាំចាស់មានបានជិតកន្លងផុតដែលជាឆ្នាំមួយដែពួកគាត់បានជួបទុក្ខសោកអស់រយៈពេលប្រមាណជិតពីឆ្នាំ ហើយថ្មីៗនេះរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញដូច្នេះភាពស្មុគស្មាញ និងរាស៊ីមិនសូវមានយីអ៊ុន ដាក់ដោយបញ្ហាជំងឺcovid-19រាតត្បាត ទើបពួកគាត់បានជួបជុំគ្នាក្នុង១រដូវម្ដងក្នុងឱកាសបុណ្យសកល១ឆ្នាំម្ដង ដែលមានឱកាសជួបជុំបងប្អូនសាច់ញ្ញាតិជុំគ្នាហូបចុកសប្បាយ ហើយអ្នកខ្លះក៏បានជួបជុំគ្នានៅគេហដ្ឋានក្នុងភូមិ។ ម្យ៉ាងទៀតនៅទីវាលខាងលើនេះ នៅរដូវបុណ្យជាតិម្ដងៗ ក្រុមហ៊ុនកាស៊ីណូគេងតែងរៀប ចំភ្លើងពណ៌ចំរុះរំលេចពណ៌ និងលេងល្បែង របាំប្រជាប្រិយ និងមានផលិតផលមានខ្មែរ ថៃលក់គ្រប់យ៉ាងទៀតផងជាហេតុឧ្យពួកគាត់នាំគ្នាំធ្វើដំណើរកំសាន្តពេលយប់នាឱកាសឆ្នាំសកលនេះ។
លោកប្រធានទេសចវណ៍ខេត្តបន្ទាយមានជ័យឈឿន សេរីវុធមានប្រសាសន៍តាមទូរសព្ទថា ចំពោះប្រជាពលរដ្ឋដែលដើរកំសាន្តនៅយប់ថ្ងៃទី២៥និងយប់ទី២៦ខែធ្នូឆ្នាំ2021នេះលោកមិនមានទូរលេខច្បាស់នោះទេ តែចំពោះភ្ញៀវទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យលោកមានទូរលេខប្រចាំសប្ដាហ៏ចំនួនជាងមួយពាន់នាក់។
ដោយឡែកលោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុលមានប្រសាសន៍តាមទូរសព្ធដូច្នេះថា លោកពុំមានទូរលេខចំពោះពលរដ្ឋដើរកំសាន្តនៅក្នុងតំបន់កាស៊ីណូឬតំបន់មួយចំ
នួនក្នុងក្រុងប៉ោយប៉ែតមានកំណើនចំនួនច្រើនជាងតំណាក់កាលcovid-19។ក្នុងនោះលោកក៏បានអំពាវនាវដល់ពលរដ្ឋលក់ដូរតាម កន្លែងជួបជុំគ្នារួមទាំងទីតាំងលក់ដូរធំៗសួមឲ្យរក្សានៅគំលាត ហើយរក្សារនៅកែណែនាំរបស់ក្រសួង
សុខាភិបាលក៌ដូចជាប្រសាសន៍របស់
ថ្នាក់ដឹកនាំសម្ដេចតេជោនាយករដ្ឋ
មន្ត្រីហ៊ុន សែនដែលលោកសុំឲ្យប្រជាពលរដ្ឋយើងត្រូវរក្សារ៣កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួនដើម្បី
ការពារការរីករាលដាលឆ្លងជម្ងឺដ៏កាចសាហាវនេះ(អូមីក្រុង)។បញ្ហាខាងលើមិនមិនអាចសុំការបំភ្លឺបន្ថែមពីលោកទា ចាងប្រធានសន្តិសុខកាស៊ីណូបានឡើយព្រោះទូរសព្ទលោកខលមិនចូលរយៈពេលពីថ្ងៃមកហើយ៕
ដោយ៖ វណ្ណា