អ្នកជំនាញអូស្ត្រាលី៖ វីរុសបំប្លែងថ្មី អូមីក្រុង មិនគ្រោះថ្នាក់ដូចដែលតាឡើយ

ចែករំលែក៖

បើទោះបីមានកណីឆ្លងកូវីដ ១៩ កើនឡើងខ្ពសនៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែ ចំនួនអ្នកជំងឺឆ្លងកូវីដ១៩ ហើយធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ក្នុងប្រទេសនេះគឺមានតិចតូចណាស់ បើប្រៀបធៀបនិងវីរុស ដែលតា។ វីរុសបំប្លែងថ្មីអូមីក្រុង បាននឹងកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី ដោយមានករណីឆ្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែក្រុមអ្នកឯកទេសស្តីពីជំងឺឆ្លងរបស់អូស្ត្រាលីបានបញ្ជាក់ថា វីរុសនេះមិនបង្កឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ដូចជា វីរុសកូវីដ១៩ បំប្លែងថ្មីផ្សេងទៀតនោះឡើយ។ បើទោះបីបែបណាក្តីតែអូស្ត្រាលីនៅតែប្រុងប្រយ័តខ្នងទប់ស្កាត់ការឆ្លង។ នៅថ្ងៃ២៧ខែធ្នូនេះអូស្ត្រាលីមានករណីស្លាប់ដំបូង ដោយសារវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង ដែលកំពុងរាតត្បាតកាន់តែខ្លាំង ប៉ុន្តែអាជ្ញាធរអូស្ត្រាលីមិនទាន់ដាក់ចេញ នូវវិធានការរឹតត្បិតអ្វីនៅឡើយទេ ព្រោះអត្រាចូលសម្រាកមន្ទីរពេទ្យដោយសារមេរោគថ្មីនេះ នៅតែមានកម្រិតទាប។ សម្រាប់ករណីស្លាប់ដំបូងខាងលើនេះ គឺជាបុរសវ័យចំណាស់អាយុ ៨០ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយស្រាប់ទៅហើយ។ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេសនៅប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេសបានរកឃើញដូចៗគ្នាថា វីរុស COVID-19 បំប្លែងថ្មី Omicron មានសមត្ថភាពអាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់បានឆាប់រហ័សជាងវីរុស Delta ប៉ុន្តែអត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរនោះ គឺមានកម្រិតទាបជាង Delta ឆ្ងាយ។ អាជ្ញាធរអូស្ត្រាលីមិនបានរៀបរាប់លម្អិត អំពីករណីស្លាប់ដំបូងខាងលើនេះឡើយ ដោយគ្រាន់តែបង្ហើបព័ត៌មានមួយចំនួនថា បុរសវ័យ ៨០ឆ្នាំខាងលើនេះបានឆ្លងវីរុស នៅក្នុងមណ្ឌលថែទាំមនុស្សចាស់មួយកន្លែង និងបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ នាទីក្រុងស៊ីដនី។ ដោយឡែកនៅថ្ងៃចន្ទនេះ រដ្ឋធំៗចំនួន ៣ នៅអូស្ត្រាលីដូចជា ញូសោតវែលស៍ (New South Wales), វិចតូរៀ (Victoria) និង ឃ្វីនស៍លែន (Queensland) បានប្រកាសរកឃើញករណីជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ទៅដល់ ៩,១០៧ករណី ក្នុងកំលុងពេល ២៤ម៉ោងកន្លងទៅ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់់បំផុតមិនធ្លាប់មាន៕ដោយ៖សាធី

...

រូបថត៖The Australian.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print