ទន្ទឹមនឹងកូវីដ-១៩ គ្រោះធម្មជាតិក៏បានបំផ្លាញទ្រព្យសម្បត្តិជិត ២០០ពាន់លានដុល្លារក្នុងឆ្នាំ២០២១ផងដែរ

ចែករំលែក៖

អន្តរជាតិ៖ កូវីដ-១៩អូសបន្លាយបានបំផ្លាញទ្រព្យសម្បត្តិជាច្រើននៅជុំវិញពិភពលោក ដោយសារតែវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ត្រូវផ្អាកដោយសារតែការឆ្លងកូវីដ-១៩ ។ ក្រៅពីបំផ្លាញសេដ្ឋកិច្ច កូវីដ-១៩ក៏បានសម្លាប់មនុស្សជាច្រើនរហូតដល់ជាង ៥,៤លាននាក់ដែរ និងឆ្លងរាលដាលដល់មនុស្សជាង២៨០លាននាក់នៅជុំវិញពិភពលោក។ ទន្ទឹមនឹងកូវីដ-១៩គ្រោះមហន្តរាយធម្មជាតិក៏បានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទទី២៧ ខែធ្នូ ឆ្នាំ២០២១។ អង្គការក្រៅរដ្ឋាភិបាលមួយនៅក្នុងចក្រភពអង់គ្លេសបាននិយាយថាគ្រោះមហន្តរាយធម្មជាតិធំៗចំនួន១០នៅក្នុងឆ្នាំ២០២១នេះបានបង្កការបំផ្លិចបំផ្លាញ និងការខូចខាត គិតជាទឹកប្រាក់អស់ចំនួន១៧០ពាន់លានដុល្លារ ឬច្រើនជាង២០ពាន់លានដុល្លារ បើធៀបទៅនឹងកាលពីឆ្នាំ២០២០។ បើតាមអង្គការ UK charity Christian Aidបានឱ្យដឹងថា កាលពីឆ្នាំ២០២០ គ្រោះមហន្តរាយធម្មជាតិធំៗចំនួន១០បានបង្កការបំផ្លិចបំផ្លាញ និងការខូចខាតគិតជាទឹកប្រាក់ស្មើនឹង ១៥០ពាន់លានដុល្លារ ឬកើនឡើង១៣ភាគរយនៅក្នុងឆ្នាំ២០២១នេះ។ អង្គការមួយនេះបន្ថែមថា គ្រោះមហន្តរាយទាំងនេះទៀតសោតដែលមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ បង្កឡើងដោយស្នាដៃមនុស្ស ក៏បានផ្ដាច់ជីវិតយ៉ាងហោច ណាស់ក៏១,០៧៥នាក់ដែរ និងបង្ខំឱ្យមនុស្ស ១.៣លាននាក់ចាកចេញពីផ្ទះសម្បែង។ គួរបញ្ជាក់ថា ក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ២០២១នេះ ដែលបង្កការខូចខាតធ្ងន់ធ្ងរជាងគេនោះគឺព្យុះ hurricane Ida។ ព្យុះមួយនេះបានវាយប្រហារលើតំបន់ភាគខាងកើតសហរដ្ឋអាមេរិក ដោយបង្កការខូចខាត និងការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ស្មើនឹង៦៥ពាន់លានដុល្លារ ខណៈគ្រោះទឹកជំនន់នៅក្នុងប្រទេសអាល្លឺម៉ង់ និងបែលហ្សុិក កាលពីខែកក្កដាកន្លងទៅនេះ បង្កការខាតបង់ ៤៣ពាន់លានដុល្លារ៕ ដោយសាធី

...

ប្រភពរូប៖ITN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print