ខេត្តររតនគិរី៖ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពបើកវិញ្ញាសារប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រុងបានលុង។
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡង២០២១-២០២២នេះ មានចំនួន ២មណ្ឌលប្រឡងគឺ មណ្ឌលប្រឡងសាលាបឋមសិក្សា ប៊ូ ថង ទេសអន្លុង ថ្នាក់វិទ្យាសាស្ដ្រ មានចំនួន១១បន្ទប់ មានបេក្ខជនសរុប២៧២នាក់ ស្រី១៥១នាក់។
មណ្ឌលវិទ្យាល័យសម្ដេចឪ-សម្ដេចម៉ែ ថ្នាក់វិទ្យាសាស្ដ្រសង្គម ចំនួន៤២បន្ទប់ មានបេក្ខជនសរុប ១,០៣៧នាក់ ស្រី៤៦០នាក់។
សិស្សដែលត្រូវប្រឡងទាំងអស់ សរុបទាំង២មណ្ឌល មានចំនួនបេក្ខជនសរុប ១,៣០៩ ស្រី៦១១នាក់ ក្នុងនោះមានបេក្ខជនជាជនជាតិដើមភាគតិចចំនួន ៥២៩នាក់ ស្រី២២៣នាក់ផងដែរ៕