ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២១នេះ នៅសាលាវិទ្យាលយ័ហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ សមយ័ប្រ ឡងថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១ ។
លោកអភិបាលខេត្ត មានប្រសាសន៍ថា សម្រាប់សមយ័ប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅនិងអាហារសម្រាប់បេក្ខជនប្រឡងដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងរៀបចំកិច្ចការពារសុវត្ថិភាព ព្រមទាំងវិធានការនានា ដើម្បីការពារពីជំងឺកូវីដ-១៩ ផងដែរ។
ចំពោះដំណើរការប្រឡងវិញ លោកអភិបាលខេត្ត បញ្ជាក់ថា នឹងអនុវត្តន៍ត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ដោយមិនអនុញ្ញាតឲ្យមានបាតុភាពអ្វីកើតឡើងប៉ះពាល់ដល់លទ្ធផលប្រឡងឡើយ ហើយសិស្សានុសិស្សជាបេក្ខជនដែលខិតខំរៀនសូត្រកន្លងមក ប្រាកដជាប្រឡងជាប់។
សុំបញ្ជាក់ថា បើតាមលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ បានឲ្យដឹងថា សមយ័ប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ខេត្តព្រះសីហនុ មានបេក្ខជនសរុបចំនួន ១ ៣៩៣នាក់ មាន៥មណ្ឌលប្រឡងស្មើនឹង៥៩បន្ទប់ ក្នុងនោះនៅក្រុងព្រះសីហនុមានមណ្ឌលប្រឡងចំនួន៣គឺ មណ្ឌលវិទ្យាលយ័ហ៊ុន សែនមិត្តភាព ,មណ្ឌលវិទ្យាលយ័ក្រុងព្រះសីហនុ ,មណ្ឌលបឋមសិក្សា អនុវិទ្យាលយ័តេជោសែនកម្មករ និងនៅស្រុកព្រៃនប់មាន២មណ្ឌលគឺ មណ្ឌលវិទ្យាលយ័ហ៊ុន សែនវាលរេញ និងមណ្ឌលបឋមសិក្សាហ៊ុន សែនវាលរេញ ក្នុងទីប្រជុំជនស្រុកព្រៃនប់៕
ដោយ៖សហការី