កិច្ចប្រជុំក្រុមប្រឹក្សា​ និងគណៈកម្មាធិការប្រតិបត្តិ​ របស់សមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ខេត្តសៀមរាប​ អាណត្តិ​ទី​៣​ ប្រចាំ​ឆ្នាំ​២០២១

ចែករំលែក៖

ខេត្តសៀមរាប : នៅថ្ងៃ​ចន្ទ​ ៨រោច​ ខែមិគសិរ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅបន្ទប់ប្រជុំធំ​ រដ្ឋបាលខេត្តសៀមរាប​ មានបេីកកិច្ចប្រជុំ​ ក្រុមប្រឹក្សា​ និងគណៈកម្មាធិការប្រតិបត្តិ​របស់សមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ខេត្តសៀមរាប​ អាណត្តិ​ទី​៣​ ប្រចាំ​ឆ្នាំ​២០២១​ ក្រោមសហអធិបតីភាព​ លោក អ៊ាន​ ឃុន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ លោក ពៅ​ ពិសិដ្ឋ​ អភិបាល​រង​ខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ លោក ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និង​ លោក​ គៀង​ សេងគី​ អនុប្រធាន​សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ (សម័្ពន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​)​ និងមានការចូលរួមពីសំណាក់​   លោក លោកស្រី សមាជិកក្រុម​ប្រឹក្សា​ខេត្ត​ សមាជិកក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ សមាជិក​​សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ មន្ត្រី​សាលាខេត្ត​ តំណាង​អង្គការ​ជាតិ​-អន្តរជាតិ​ និងមន្ទីរ​-អង្គភាពពាក់ព័ន្ធ​ សរុប​ចំនួន​ ៨៧នាក់។

ក្នុងកិច្ចប្រជុំនេះដែរ​ លោក ពៅ​ ពិសិដ្ឋ​ អភិបាល​រង​ខេត្ត​ បានចូលរួមអបអរ​សាទរចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំ ក្រុមប្រឹក្សាប្រចាំឆ្នាំ២០២១ ដែលផ្តល់ឱកាសឱ្យក្រុមប្រឹក្សាសមាគម ត្រួតពិនិត្យ និង​វាយតម្លៃលើសមិទ្ធផលសម្រេចបាន ដោយបានចែករំលែកមេរៀន បទពិសោធន៍​ល្អ​ៗ  ព្រមទាំងបានកំណត់ទិសដៅការងារដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២២ ក្នុងគោល​បំ​ណ​ង​លើកកម្ពស់ និងពង្រឹងការអនុវត្តសិទ្ធិ អំណាច តួនាទី និងការទទួល​ខុសត្រូវ​ស្រប​ច្បា​ប់​របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំង ខេត្តសៀមរាប​ និងបានកោត​សរសើ​​ចំពោះសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់​ថ្នាក់ដឹកនាំ​សមាគម នៅក្នុងការអនុវត្តតួនាទី ភារកិច្ច ស្របតាមគោលបំណង និងទិសដៅរបស់​សមាគម​ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប។

គោលបំណង​ នៃ​កិច្ច​ប្រជុំ​នេះ​ គឺ៖

-បង្ហាញ​របាយការណ៍​វឌ្ឍនភាព​ សមិទ្ធផលរបស់សមាគមដែលសម្រេចបានក្នុងឆ្នាំ២០២១​

-ពិនិត្យ​ និងពិភាក្សាលេីផែនការសកម្មភាពដែលត្រូវអនុវត្តឆ្នាំ២០២២

-ផ្សព្វផ្សាយ​គោលនយោបាយ​គ្រប់គ្រង​ និងប្រតិបត្តិការរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត

-ផ្សព្វផ្សាយ​ថវិកាសមាជិកភាព​ ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ឆ្នាំ​២០២២​ (២%)

-ផ្សព្វផ្សាយ​ថវិកាចំណូល​ ចំណាយ​កម្មវិធី​មរណៈ​សង្គ្រោះ​ឆ្នាំ​២០២១​ និងលេីទិសដៅឆ្នាំ២០២២​ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print