លោក ឃឹម ហ្វីណង់ ចែកសាប៊ូ ១១,៩៥០ដុំ ដល់សាលារៀន និងសិស្សានុសិស្សទាំងអស់នៅក្នុងស្រុកបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប : នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះចែកសាប៊ូ ១១,៩៥០ដុំ ដល់សាលារៀន និងសិស្សានុសិស្សទាំងអស់នៅក្នុងស្រុកបន្ទាយស្រី ដើម្បីបន្តទម្លាប់លាងដៃសម្លាប់មេរោគនៅក្នុងសហគមន៍។

លោកបានបញ្ជាក់ថា, អង្គការអ្នកត្រួសត្រាយនៃកម្ពុជា ដែលជាអ្នកអនុវត្តគម្រោងធនាគារសាប៊ូ បានសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រីដើម្បីចែកសាប៊ូដល់តំណាងក្មួយៗសិស្សានុសិស្សមកពីសាលាទាំង៣៧ នៅក្នុងស្រុកបន្ទាយស្រី ក្នុងនោះរួមមានសាប៊ូដុំធំចំនួន ៣៧០០ដុំ និងសាប៊ូរូបសត្វតូចៗ ៨២៥០ដុំ ព្រមទាំងបានផ្តល់ជូនដាច់ដោយឡែកដល់រដ្ឋបាលស្រុកចំនួន២,០០០ដុំ ផងដែរ។ សាប៊ូទាំងអស់នេះសុទ្ធសឹងតែជាដុំសាប៊ូដែលទទួលបានពីការបរិច្ចាគពីសណ្ឋាគារនានា(ដុំសាប៊ូប្រើរួច តែប្រើមិនទាន់អស់ នៅសេសសល់ខ្លះៗ) ហើយត្រូវបានយកទៅរំលាយ សម្លាប់មេរោគ កែច្នៃ និងរៀបចំជាដុំសាប៊ូតាមទម្រង់ និងរូបរាងផ្សេងៗ ដើម្បីយកមកប្រើប្រាស់សារជាថ្មីឡើងវិញ។ រដ្ឋបាលស្រុកបន្ទាយស្រី សូមថ្លែងអំណរគុណចំពោះអង្គការដៃគូ និងសប្បុរសជននានា ដែលតែងតែបានចូលរួមចំណែកនៅក្នុងសកម្មភាពសង្គមនៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រីក្នុងពេលកន្លងមក។

លោកបន្តថា, ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដនៅក្នុងសហគមន៍ក្នុងទីជនបទ សាប៊ូគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីបង្កើតទម្លាប់លាងសម្អាតដៃសម្លាប់មេរោគ ដែលជាយន្តការដ៏ចាំបាច់សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវមួយនេះ ហើយកន្លងមក រដ្ឋបាលស្រុកបន្ទាយស្រីក៏ធ្លាប់បានចែកសាប៊ូចំនួន៥មុឺនដុំ ដោយមានភ្ជាប់ជាមួយខិត្តប័ណ្ណអប់រំផ្សព្វផ្សាយទៅដល់ប្រពលរដ្ឋគ្រប់ៗរូបនៅក្នុងទូទាំងស្រុកបន្ទាយស្រីផងដែរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print