ព្រឹកនេះ! នគរបាលព្រហ្មទណ្ឌទៅទទួលយកឃាតកនៅខេត្តសៀមរាប បន្ទាប់ពីកាប់សម្លាប់គូទំនាស់យ៉ាងឃោរឃៅ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ គ្រាន់តែចំអន់លេងក្នុងវង់ផឹកសុីមួយឈានដល់ទំនាស់ពាក្យសម្ដី រហូតក្លាយជាអំពើហិង្សាកាប់សម្លាប់យ៉ាងឃោរឃៅដូចសត្វធាតុ ជនសង្ស័យដៃដល់ជាឃាតកបានក្រោយធ្វើសកម្មភាព បានរត់គេចទៅជាប់អន្ទាក់សមត្ថកិច្ចនៅខេត្តសៀមរាប ។

ដោយមានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទីអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្ត បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌទៅទទួលយកជនសង្ស័យជាឃាតក ពីសមត្ថកិច្ចនៅខេត្តសៀមរាប បន្ទាប់ជននេះរត់គេចខ្លួនក្រោយធ្វើសកម្មភាពរួច ប៉ុន្តែត្រូវបានកម្លាំងជំនាញរបស់យើងសហការជាមួយតាមបណ្ដាខេត្ត ឲ្យជួយស្ទាក់ចាប់ជននេះយកមកអនុវត្តច្បាប់ ។

ជនសង្ស័យដៃដល់ជាឃាតកដែលបានទទួលយកមកពីសមត្ថកិច្ចនៅសៀមរាបនេះឈ្មោះ ញ៉ម អាន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិរគាំង ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រើកាំបិតកែច្នៃជាអាវុធកាប់ជនរងគ្រោះ ចំ.កចំនួន៣កាំបិតដាច់ឆ្អឹងដងកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗ នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ ។

ដោយឡែក៖ លោក វរៈសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងដែរថា ករណីឃាតកម្មកាប់សម្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង២១ និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចក្បែវត្តទួលរគាំង ស្ថិតនៅភូមិរគាំង ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជនរងគ្រោះ(ស្លាប់)ឈ្មោះ វ៉ាំង សុខហេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជាមួយជនសង្ស័យដៃដល់ដែរ ។

លោក អធិការនគរបាលស្រុកបន្តទៀតថា មូលហេតុ៖ ទំនាស់ពាក្យសម្ដីគ្នាឈានដល់អំពើហិង្សាកាប់សម្លាប់នេះ បន្ទាប់ចំអន់គ្នាលេងនៅកន្លែងផឹកសុីស្ថិតនៅផ្ទះឈ្មោះ យ៉ែម សារុំ ភេទប្រុស អាយុ ២៩ឆ្នាំ ក្បែកន្លែងកើតហេតុ ដោយជនរងគ្រោះ(វ៉ាំង សុខហេង)បាននិយាយចំអកលេងទៅកាន់ជនសង្ស័យដៃដល់(ញ៉ម អាន)ថា រៀបការយូហើយគ្មានកូននឹងគេសោះ អន់ជាងមាន់ទៀត ធ្វើឲ្យជនសង្ស័យ(ញ៉ម អាន)ខឹងយ៉ាងខ្លាំង ប៉ុន្តែត្រូវបានបក្ខពួកក្នុងវង់ផឹកឃាត់ និងចាប់បំបែកគ្នាបាន ភ្លាមនោះ(ញ៉ម អាន)បានជិះម៉ូតូចេញទៅបាត់ អ្នកផឹកសុីជុំគ្នាស្មានតែចប់រឿង បែរជា(ញ៉ម អាន)ទៅផ្ទះយកកាំងបិតជិះម៉ូតូទៅរកជនរងគ្រោះ(វ៉ាំង សុខហេង)ដល់ផ្ទះ ប៉ុន្តែរកមិនឃើញក៏ជិះម៉ូតូត្រឡប់មកវិញ ចៃដន្យឃើញជនរងគ្រោះ(វ៉ាំង សុខហេង)រួមដំណើរដោយម៉ូតូជាមួយបងប្រុសបង្កើត ក៏កើតរឿងកាប់សម្លាប់គ្នាយ៉ាងឃោរឃៅបែបនេះតែម្ដង បន្ទាប់ទទួលបានដំណឹងនេះកម្លាំងរបស់លោក ចុះដល់កន្លែងកើតហេតុឃើញជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មទៅហើយ ចំណែកជនសង្ស័យដៃដល់រត់គេចបាត់ ទើបព័ទ្ធខ្សែដាក់កម្លាំងយាមកាមរង់ចាំមន្រ្តីចុះធ្វើកោសល្យវិច័យ ៕

...

ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print