ភ្នំពេញ : សូមសសើរពីកិច្ចខិតខំប្រឹងប្រែង របស់អង្គភាព ប្រឆាំង អំពើពុករលួយ ក្នុងស៊ើបអង្កេត ស្រាវជ្រាវ ដោយយកចិត្ដទុកដាក់ ឈានដល់ រកឃើញប្រាក់ ដែល ឈ្មោះ លោក ទឺ ប៊ុន ឡេង ប្រធានការិយាល័យ រដ្ឋបាល និង បុគ្គលិក និង ឈ្មោះ ជាង សុខ អេង អនុប្រធាន ការិយាល័យរដ្ឋបាល និង បុគ្គលិកមន្ទីរសុខាភិបាល ខេត្តក្រចេះ បានទារ និងទទួលប្រាក់ ពីបេក្ខជន ដែលមាន គ្រប់លក្ខណៈសម្បត្តិ ក្នុងការជ្រើសរើស ឱ្យចូលក្របខ័ណ្ឌ មន្ត្រីសុខាភិបាល ខេត្តក្រចេះ ដោយ ក្នុងចំណោម បេក្ខជន ១២៩ នាក់ ចំនួន ៧៤ ម៉ឺន ដុល្លារ អាមេរិក កាលពីពេល ថ្មីៗ កន្លងមកនេះ ។ នេះជាអំពើពុករលួយ ដែលប្រព្រឹត្តដោយមន្ត្រីមានតួនាទី ក្នុងក្របខណ្ឌរដ្ឋបាលមុខងារសាធារ ណ:។
សូមបញ្ជាក់ថា, លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន ឲ្យដឹងថា ដោយបានការអនុញ្ញាតភ្លាមៗ ពីតុលាការ ខេត្តក្រចេះ អង្គភាព ប្រឆាំង អំពើពុករលួយ បានប្រគល់ លុយ ជូនដល់ ជនរងគ្រោះ ជាបន្ទាន់ ព្រោះ អស់ រយៈពេល ៥-៦ ខែ ដែលបង់ការប្រាក់ ដែលបេក្ខជន ភាគច្រើន បានបុលខ្ចី ពីធនាគារ និងពីអ្នកចងការប្រាក់ ជា បន្ទុកធ្ងន់ធ្ងរណាស់ ។ តាមរយៈការគិតគូរខ្ពស់ពីលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ បានធ្វើអោយបេក្ខជន ដែលមាន គ្រប់លក្ខណៈសម្បត្តិ ក្នុងការជ្រើសរើស ឱ្យចូលក្របខ័ណ្ឌ មន្ត្រីសុខាភិបាល ខេត្តក្រចេះ បានប្រាក់វិញទៅសងបំណុលគេ។
សូមបញ្ជាក់ថា , អង្គភាព ប្រឆាំង អំពើពុករលួយ បាន បញ្ជូន ជនល្មើស ទាំងពីរ នេះ ទៅ តុលាការ ខេត្តក្រចេះ កាលពី ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។
សូមជម្រាបថា មន្ត្រីរាជការ ដែល ធ្វើការ នៅតាម មន្ទីរពេទ្យ បង្អែកស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ទាំងអស់ នៅក្នុងខេត្តក្រចេះ បានលាតត្រដាង អំពើពុករលួយ របស់លោក ប្រធានការិយាល័យ រដ្ឋបាលនៃ មន្ទីរ សុខាភិបាល ខេត្ត តាមរយៈ លិខិត មួយច្បាប់ ចុះ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ បាន ប្តឹងទៅ រដ្ឋមន្តី្រ ក្រសួងសុខាភិបាល និង អភិបាលខេត្តរ ក្រចេះ សុំឱ្យ មានការ ស៊ើបអង្កេត និង ដាក់ ទោសទណ្ឌ ជនពុករលួយ នេះឱ្យទាល់តែបាន ។ ទីបំផុត ! អង្គភាព ប្រឆាំង អំពើពុករលួយ បានរកឃើញប្រាក់ ដែល ឈ្មោះ លោក ទឺ ប៊ុន ឡេង ប្រធានការិយាល័យ រដ្ឋបាល និង បុគ្គលិក និង ឈ្មោះ ជាង សុខ អេង អនុប្រធាន ការិយាល័យរដ្ឋបាល និង បុគ្គលិកមន្ទីរសុខាភិបាល ខេត្តក្រចេះ បានទារ និងទទួលប្រាក់ ពីបេក្ខជន ដែលមាន គ្រប់លក្ខណៈសម្បត្តិ ក្នុងការជ្រើសរើស ឱ្យចូលក្របខ័ណ្ឌ មន្ត្រីសុខាភិបាល ខេត្តក្រចេះ ដោយ ក្នុងចំណោម បេក្ខជន ១២៩ នាក់ ចំនួន ៧៤ ម៉ឺន ដុល្លារ អាមេរិក។
សូមជម្រាបជូនថា, ការបែកធ្លាយ រឿងអាស្រូវ ពុករលួយ របស់លោក ទឺ ប៊ុន ឡេង ប្រធានការិយាល័យ រដ្ឋបាល នៃ មន្ទីរសុខាភិបាល ខេត្តក្រចេះ ត្រូវបាន អង្គភាព ប្រឆាំង អំពើពុករលួយ ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ។
នៅក្នុង សារលិខិត របស់ មន្ត្រីរាជការ នៃ មន្ទីរពេទ្យបង្អែក នៅ ទូទាំង ខេត្តក្រចេះ បានសរសេររៀបរាប់ ពីចរិត លោក ទឺ ប៊ុន ឡេង ចេះតែដើរ តែសម្លុត គំរាមកំហែង គាបសង្កត់ កូនចៅ និង បង្កើតបក្ខពួក ពុករលួយ ជាពិសេស បាន ហៅមន្ត្រី ស្ម័គ្រចិត្ត ដែលបម្រើការងារ ប្រឆាំងកូវីដ-១៩ យកទៅកៀបសង្កត់ រួចទារលុយ ក្នុង ម្នាក់ៗ ចាប់ពីមួយ ម៉ឺនដុល្លារ ទៅ ១៣.០០០ ដុល្លារ ដើម្បី ឱ្យបានជាប់ ក្របខ័ណ្ឌ ពេញសិទ្ធិ មន្ដ្រីរាជការ នៃ រាជរដ្ឋាភិបាលកម្ពុជា។
លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ជនត្រូវចោទខាងលើ ត្រូវបានឃុំខ្លួន តាំងពីអង្គភាពប្រឆាំងអំពើពុករលួយ កសាងសំណុំរឿង នាគ្រានោះម្លេះ ខណៈពួកគេមានពិរុទ្ធភាពនៃបទល្បី ៕